រាល់ឯកសារនៃកិច្ចការនានាទាំងអស់ ដែលស្ថិតនៅក្នុងកុំព្យូទ័រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកអ្នក ប្រសិនបើឯកសារមួយចំនួនត្រូវបានបាត់ក្នុងករណីណាមួយនោះ លោកអ្នកប្រាកដជាត្រូវប្រឈមមុខនឹងបញ្ហធំជាមិនខាន ។
ឯកសារខ្លះអាច ត្រូវបានលុបហើយចូលទៅក្នុង Recycle Bin តែឯកសារមួយចំនួន គឺមិននៅក្នុងទីតាំងនេះទេ ដូចច្នេះ ដើម្បីដោះស្រាយនូវរាល់បញ្ហានេះបាន លោកអ្នកអាចប្រើប្រាស់នូវកម្មវិធីជួយក្នុងការទាញយកឯកសារ ដែលបានបាត់បង់នោះមក វិញបាន ។
MiniTool Power Data Recovery ជាប្រភេទកម្មវិធី Data Recovery មួយដែលអាចឱ្យលោកអ្នកទាញយក file ផ្សេងៗ
ជាពិសេស file រូបភាពដែលបានបាត់បង់ដោយសារករណីផ្សេងៗ ។ កម្មវិធីនេះតម្រូវឱ្យលោកអ្នកធ្វើការ Scan រក file ទាំងនោះទៅតាមមូលហេតុនៃការបាត់បង់ ហើយនៅពេលដែលដំណើរការស្វែងរកបានចប់លោកអ្នកអាច filter ដោយជ្រើសរើសប្រភេទ file (file extension និង file size) នៅពេលដែលលោកអ្នកចង់រក្សាទុកឯកសារទាំងនោះ ។
លក្ខណៈរបស់កម្មវិធី
• អាចទាញយកឯកសារបន្ទាប់ពីការលុប File ចេញពីកុំព្យូទ័រ (Shift + Delete) និង បាត់ដោយសារ Virus វាយប្រហារ
• អាចទាញយកឯកសារបន្ទាប់ពីការ Format ឬ partition ត្រូវបានខូច (delete partition, damage partition)
• លោកអ្នកអាចប្រើប្រាស់ Scan រក file ដែលបានបាត់ពីឧបករណ៍ដូចជា hard disk, USB flash, memory card, memory stick, CD/DVD ។
• អាចប្រើប្រាស់ជាមួយ Partition ដែលមាន File System ដូចជា FAT12, FAT16, FAT32, NTFS, HFS
បញ្ជាក់ៈ កម្មវិធីនេះលោកអ្នកមិនអាចប្រើប្រាស់នៅលើ Windows Server បានទេ
ការប្រើប្រាស់
Damaged Partition Recovery ប្រើប្រាស់នៅពេលដែលឯកសារបាត់ដោយសារ formatted partition, Drive ក្លាយទៅជា RAW partition ឬ នៅពេលដែល Windows សួរអ្នកថា "តើអ្នកចង់ format drive នេះអត់? ឯកសារបាត់បន្ទាប់ពីកុំព្យូទ័រគាំង បាត់ដោយសារកម្មវិធីគាំង បាត់ដោយសារ Virus វាយប្រហារ ។ ល
Lost Partition Recovery ប្រើប្រាស់នៅពេលដែលឯកសារបាត់ដោយសារលោកអ្នកបានលុប partition ឬក៏នៅពេលដែល partition បានបាត់
Digital Media Recovery ប្រើប្រាស់នៅពេលលោកអ្នកចង់ ទាញយក file រូបភាព ចម្រៀង វីដេអូ ពីក្នុង memory card, memory stick និង flash drive
• សូមចុចនៅត្រង់ Undelete Recovery ដើម្បី Scan រក file ដែលបានលុបនៅពេលចេញពីកុំព្យូទ័រ ឬ មិនមាននៅក្នុង Recycle Bin

• បន្ទាប់មកជ្រើសរើស partition ដែលលោកអ្នកបានលុបនូវរាល់ file ទាំងនោះ ហើយចុចនៅប៊ូតុង Recovery ដើម្បីដំណើរការ Scan partition នេះរកមើល file ដែលបានលុប
• បន្ទាប់ពីកម្មវិធីនេះ Scan រកឃើញនូវ file ដែលបានបាត់បង់រួចហើយ លោកអ្នកអាចកំណត់ឱ្យវាបង្ហាញតែលទ្ធផលដែលចង់បាន ដោយគ្រាន់តែចុចនៅលើ Advance Filter
• នៅពេលដែលលទ្ធផលនៃការកំណត់បានបង្ហាញចេញមក លោកអ្នកគ្រាន់តែជ្រើសរើស file ដែលបានបាត់នោះរួចចុចប៊ូតុង Save Files ដើម្បីរក្សាទុកនូវ file ដែលបានរកឃើញនោះ
• បន្ទាប់មកចុច Brows ដើម្បីជ្រើសរើសទីតាំងសម្រាប់ Save នូវរាល់ file ទាំងនោះ
* ដកស្រង់ចេញពីទស្សនាវដ្ដីអាន ច្បាប់ទី ២៩ ប្រចាំខែសីហា ឆ្នាំ២០១១
0 comments:
Post a Comment