នៅពេលដែលអ្នកធ្វើការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្ន័យទៅកាន់អតិថិជន លោកអ្នកប្រាកដជានឹងអាចជួបការងារខ្លះ ដែលគេចង់ឱ្យយើងរក្សានូវ Worksheet របស់គេបច្ចុប្បន្ននៅក្នុង Excel ដដែល ដោយគ្រាន់តែឱ្យយើងជួយសម្រួល យ៉ាងណាឱ្យមាននូវ Interface ថ្មីវាជាការគ្រប់គ្រាន់ដោយពុំចង់បើកដោយ ផ្ទាល់ទៅលើ Excel នោះទេ ឬ អាចនិយាយបាន File Excel អាននឹងផ្ទុកនៅម៉ាស៊ីនណាមួយ ក្នុងប្រព័ន្ធ Network ។
បង្កើត C# Windows Forms រួចរចនា Form ដូចរូបខាងក្រោម
១. ជា Label
- Font: Khmer OS System
- Text: បញ្ចូលទីតាំង file excel
២. ជា Label
- Font: Khmer OS System
- Text: បញ្ចូលឈ្មោះ Sheet
៣. ជា TextBox សម្រាប់បញ្ចូល Path និងឈ្មោះ file excel ដែលត្រូវបើក
៤. ជា TextBox សម្រាប់បញ្ចូលឈ្មោះ Sheet ដែលត្រូវ load data
៥. ជា Button សម្រាប់ចុចដំណើរការកូដ (ទាញទិន្នន័យ)
៦. ជា DataGridView សម្រាប់បង្ហាញទិន្នន័យដែលបានទាញពី Sheet របស់ Excel
បង្កើត Click event ទៅលើ button1 ដោយ double-click លើវា ហើយសរសេរកូដដូចខាងក្រោម
OdbcConnection con = new OdbcConnection("Driver={Microsoft Excel Driver (*.xls)}; DBQ="+textBox1.Text);
con.Open();
OdbcCommand cmd = new OdbcCommand("Select * From [" + textBox2.Text + "$]", con);
OdbcDataReader dr = cmd.ExecuteReader();
DataTable dt = new DataTable();
for (int i = 0; i < dr.FieldCount; i++)
{
dt.Columns.Add(dr.GetName(i));
}
while (dr.Read())
{
DataRow drow = dt.NewRow();
for (int i = 0; i < dr.FieldCount; i++)
{
drow[dr.GetName(i)] = dr[i].ToString();
}
dt.Rows.Add(drow);
}
dataGridView1.DataSource = dt;
dr.Close();
cmd.Dispose();
con.Close();
បញ្ជាក់៖ ក្នុងកូដនេះយើងមានប្រើ OdbcConnection, OdbcCommand, OdbcDataReader ជា classes ដែលចាំបាច់ត្រូវមានប្រើ System.Data.Odbc ។
បន្ទាប់បំពេញកូដចប់សព្វគ្រប់ហើយសាលក្បង Run ដោយចុច Ctrl+F5 លោកអ្នកនឹងទទួលបានលទ្ធផលដូចរូបខាងក្រោម