Showing posts with label ប្រព័ន្ធប្រតិបតិ្តការ. Show all posts
Showing posts with label ប្រព័ន្ធប្រតិបតិ្តការ. Show all posts

Thursday, November 17, 2011

បង្កើត​កម្មវិធី​ Boot ​ចេញ​ពី​ Flash ​ជាមួយ​ Yumi

ពេល​នេះ​អ្នក​អាច​បញ្ចូល​កម្មវិធី​ជា​ច្រើន​ដែល​ អាច ​Boot ​ចេញ​ពី ​Flash​ តែ​មួយ​ ។ ​ ទោះ​បី​ជា​អ្នក​ចង់​ប្រើ​ប្រភេទ​សេរី​កម្មវិធី​ Linux ​ទាំង​អស់​ ឬ​ បញ្ចូល​រាល់​កម្មវិធី​ជំនួយ​ និង ​ជួសជុល​របស់​ Window,​ កម្មវិធី ​YUMI ​(Your ​Universal ​multiboot​ Installer)​ អាច​ជួយ​អ្នក​បង្កើត​ជា​​​មីនុយ​ជ្រើសរើស​កម្មវិធី​ជា​ច្រើន​ទៅ​ក្នុង​Flash ​តែ​មួយ ។​ម្យ៉ាង​វិញ​ទៀត​​វា​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​ឌិស​ដំឡើង​ Window 7 ​ទៀត​ផង ។ ​ 
ការប្រើប្រាស់កម្មវិធី ៖
​លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធីពី​អ៊ីនធឺណិត​ឬ​ យក​ពី​ក្នុង​ស៊ីឌី​កម្មវិធី​របស់​ទស្សនាវដ្ដី ។ ហើយ​ដោយ​សារ​កម្មវិធី​នេះ​ជា​ប្រភេទ​ Portable ដូច​នេះ​លោកអ្នក​មិន​ចាំ​បាច់​ដំឡើង​ឡើង​គឺ គ្រាន់​តែ​ចុច​បើក​ដំណើរការ​ធម្មតា​ ។ ជា​ដំបូង​លោកអ្នក​ត្រូវ​ដោត​ Flash ភ្ជាប់​នឹង​ម៉ាស៊ីន​ រួច​បើក​កម្មវិធី​ Yumi ​បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​ដូច​រូបខាង​ក្រោម ៖















ស្វែង​យល់​ចំណុច​ខ្លះ​របស់​កម្មវិធី​ 

1- ជា​ឈ្មោះ​ Drive ​របស់​ Flash​ ដែល​លោកអ្នក​ចង់​ដំឡើង​កម្មវិធី​ Boot ​

2-សម្រាប់​លុប​កម្មវិធី​ដែល​ទើប​តែ​បាន​ដំឡើង​ក្នុង​ Flash ​ចេញ​វិញ

3- សម្រាប់​ Format​ Flash​ របស់​អ្នក
4- ជា​ឈ្មោះ​កម្មវិធី​ Boot ​ដែល​មាន​ជា​តារាង​ស្រាប់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស 
5- សម្រាប់​ Download ​យក​កម្មវិធី​ដែល​អ្នក​ជ្រើសរើស​នៅ​ក្នុង​តារាង​
ការ​បង្កើត​កម្មវិធី​ Boot 
ដំបូង​ជ្រើសរើស​ Flash Drive ​ដែល​ចង់​តំឡើង​បន្ទាប់​មក​​ជ្រើសរើស​ឈ្មោះ​កម្មវិធី​ ISO ​ណាមួយ​ រួច​ Brows ​ទៅ​កាន់​កម្មវិធី​ iso ​នោះ​ ។​ ត្រូវ​ចង​ចាំ​ថា​ កម្មវិធី​នោះ​ត្រូវ​មាន​ឈ្មោះ​ដូច​នៅ​ក្នុង​តារាង​ ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ ពេល​រៀប​ចំ​ជា​ផ្ទាំង​ Boot នៅ​ក្នុង​ Flash ។​ ប្រសិន​បើ​ Brows​ ទៅ​កាន់​ទី​តាំង​កម្មវិធី​ ប៉ុន្តែ​មិន​បង្ហាញ​ឱ្យ​ជ្រើសរើស​ទេ​ អ្នក​អាច​វាយ​ឈ្មោះ​របស់​កម្មវិធី​ iso ​នោះ​ក៏​បាន​ ។ 


ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​ចុច​លើ​ប្រអប់​ ធីក​ Download ​ដើម្បី​ទាញ​យក​កម្មវិធី​ iso ​នោះ​ប្រសិន​បើ​ អ្នក​មិន​មាន​កម្មវិធី​នោះ ។ ​បន្ទាប់​ពី​ជ្រើសរើស​ចប់​ចុច​លើ​ប៊ូតុង​ Create ​និង​ចុច​ Yes​ ប្រសិន​បើ​មាន​ផ្ទាំង​សារ​មួយ​លេច​ឡើង​ រួច​ផ្ទាំង​កម្មវិធី​ដំណើរការ​ដូច​រូបខាង​ក្រោម​











នៅ​ពេល​វា​ដំណើរការ​ចប់​ កម្មវិធី​នេះ​នឹង​សួរ​ឱ្យ​ធ្វើ​ការ​បែប​នេះ​ម្ដង​ទៀត​ ហើយ​លោកអ្នក​អាច​ជ្រើសរើស​យក​ Yes​ ដើម្បី​ធ្វើ​ម្ដង​ទៀត​ ឬ No ​ដើម្បី​បិទ​កម្មវិធី​បញ្ចប់​តែ​ម្ដង​ ។ ​បន្ទាប់​ពី​បង្កើត​កម្មវិធី​ Boot ​​ទៅ​ក្នុង​Flash រួច​រាល់​ហើយ​ អ្នក​អាច​សាក​ល្បង​បើក​ប្រើ​កម្មវិធី​ Boot ​ទាំង​នោះ​ ដែល​នឹង​បង្ហាញ​ជា​ មីនុយ​ដូច​រូប​ខាង​ក្រោម​


របៀបនែការ Restore Database នៅក្នុង SQL Server 2008

Step no. 1
Open the SQL server and press Connect button



















Step no. 2
  Right click on Databases and choose Restore Database





















Step no. 3
  By Clicking On Restore Database, the following window will open: Choose From Device and go to browse button as mentioned below:


















Step no. 4
  By Clicking On Browse Button, the following window will open:


















Step no. 5
  By Clicking On Add Button, and browse to the path where your .bak file is stored:


















Step no. 6
  By Clicking On two times Ok Button, then following window will appear, and see the mentioned labels, what you must do:


















  your database restored successfully:



Wednesday, November 16, 2011

របៀបនែការ Backup Database នៅក្នុង SQL Server 2008

Step no. 1
Open a SQL server management studio, and press connect button.



















Step no. 2
Choose your database which you want to make backup, here I am choosing MyFirst database. Right click on it and go to Tasks then choose Backup.



















Step no. 3
Press the ok button and your database backup is ready, now you can Restore it.







លក្ខណៈពិសេសមួយចំនួនរបស់ Visual Studio 2010

នាថ្ងៃទី១២ កុម្ភៈ ២០១០ ក្រុមហ៊ុន Microsoft បានចេញនូវ Visual Studio 2010 Release Candidate ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយជំនាន់ RTM ដែលដាក់លក់នៅលើទីផ្សារ​បានចេញនាថ្ងៃទី ១២ មេសា ២០១០ ។ សំណួរដែលតែងតែចោទសួរនោះគឺតើ Visual Studio 2010 មានអ្វីថ្មី? ហេតុអ្វីបានជា​ត្រូវតែប្តូរ​មកប្រើ Visual Studio 2010 នេះវិញបើ Visual Studio 2008 មានភាពងាយស្រួល​ហើយនោះ?






















ខាងក្រោមនេះជាចម្លើយខ្លីៗពីលក្ខណៈពិសេសដែលមានក្នុង Visual Studio 2010

New-Better UI & UX

ជាមូយនឹងការនាំមកនូវ WPF ក្នុង .NET 3.x ដែល WPF ជាជម្រើសថ្មីមួយក្នុងការបង្កើតនូវកម្មវិធី​ដែលមាន​លក្ខណៈ​ងាយស្រួលជាង Windows Form ។ WPF ផ្តល់នូវ UI ដ៏ស្រស់ស្អាត High Performance និង Robust Application ហេតុដូចនេះទើបបានជា Visual Studio 2010 IDE ត្រូវបានបង្កើតឡើងសារជាថ្មីជាមួយនឹង WPF ។

Multi-Targeting

Visual Studio 2010 ផ្តល់នូវ Multi-Targeting ដែល Support ជាមួយនឹងជំនាន់មុនៗរបស់ .NET Framework ដូចជាជំនាន់ 2.0, 3.0, 3.5 ដូចនេះយើងអាចធ្វើការបង្កើតនូវ Project លើជំនាន់ចាស់ៗបានយ៉ាងងាយស្រួល ហើយក៏អាចយកនូវ Project ទាំងនោះទៅបើកលើ Visual Studio 2008 ឬ 2005 បានផងដែរ ។
















New CLR

.NET 4 ត្រូវបានវិចខ្ចប់មកជាមួយនឹង Common Language Runtime (CLR) ថ្មីគឺ CLR 4 ហើយនាំមកនូវ Dynamic Language Runtime (DLR) ដែល Support ជាមួយនឹង Dynamic Language ។






























Managed Language

C# 4 និង Visual Basic 10 ត្រូវបានបន្ថែម និង កែលម្អនូវសមត្ថភាព និង កំហុសឆ្គងដែលមាននៅលើជំនាន់ចាស់ ឱ្យកាន់តែប្រសើរ ។ ជាមួយគ្នានេះដែរ ភាសាថ្មីមួយក៏បានបង្ហាញមុខផងដែរគឺ F# ដែលជា Functional Programming Language ថ្មីមួយ ហើយក៏ជា Multi-Paradigm Language ព្រោះវាក៏ Supports នូវ object-oriented programming ផងដែរ ។







Multi-Touch & Sensor Support


យើងអាចបង្កើតនូវ Application ដែលអាចដំណើរការបានជាមួយនឹង Multi-Touch Platform របស់ Windows 7។

Parallel Computing

ជាមួយនឹង Parallel Computing អ្នកអាចសរសេរនូវកម្មវិធីដែលអាចបែងចែកនូវដំណើរការនូវលើ Multiple Processor ដោយងាយស្រួល ។ Visual Studio 2010 បានរួមបញ្ចូលនូវ Parallel Computing Library សម្រាប់ C Runtime Library (CRT) និង .NET Framework រួចជាស្រេច ។ ហើយជាមួយនឹង Multithreading Tools ថ្មីក្នុង Visual Studio 2010 Debugger យើងអាច Debug នូវ Native និង Managed Application បានយ៉ាងលឿនបំផុត។







Data Access Enhancement

.NET Framework 4 រួមបញ្ចូលនូវ Enhanced ADO.NET និង Entity Framework ដែលកាត់បន្ថយនូវការសរសេរកូដ សម្រាប់ Data-Driven Applications ។

Technology/Framework Enhancement

ASP.NET 4, ASP.NET MVC 2, jQuery, Silverlight 3, WPF 4, WCF 4, WF 4 ត្រូវបានរួមបញ្ចូលរួចជាស្រេច ដោយមិនចាំបាច់ធ្វើការដំឡើងបន្ថែមឡើយ ។ Faster Code Authoring និង Simplified Web Deployment ផ្តល់នូវ​លក្ខណៈ​ងាយស្រួលដល់ការងារ Web Development ។

Office and SharePoint 2010 Support

Visual Studio 2010 បានរួមបញ្ចូលនូវ project templates និង tools ដែលអ្នកអាចប្រើប្រាស់ដើម្បីបង្កើតនូវ Add-in សម្រាប់ Microsoft Office 2010 និង 2007 Microsoft Office system ។ មិនតែប៉ុណ្ណោះ SharePoint development គឺត្រូវ​បាន​កែលម្អយ៉ាងប្រសើរបំផុត យើងអាច create, edit, debug, package, deploy និង activate SharePoint projects ក្នុង Visual Studio បានភ្លាមៗផងដែរ ។
ចំពោះ Site deployment វិញគឺកាន់តែងាយស្រួលទៅទៀត ដោយគ្រាន់តែចុចនូវ Key F5  ។

Cloud Computing Accelerated

ក្នុង Visual Studio 2010 អ្នកអាចប្រើប្រាស់នូវ Windows Azure Tools ដើម្បីបង្កើតនូវ Scalable Web Application និង Services នៅលើ Windows Azure, Cloud Server របស់ Microsoft ។
សម្រាប់អ្នកដែលចង់ប្រើប្រាស់សាកល្បងនូវ Visual Studio 2010 សូមចូលទៅ Download ពី [http://msdn.microsoft.com/en-us/vstudio/default.aspx]

បិទ Website មួយចំនួន ដែល​លោកអ្នក​មិនចង់​ឱ្យ​កូនក្មួយបើក ដោយមិនចាំបាច់​ប្រើ​កម្មវិធី​ជំនួយ

នៅ​ក្នុង​យុគសម័យនៃបចេ្ចកវិទ្យានេះ ប្រព័ន្ធ Internet ត្រូវបាន​គេចាត់ទុកជាភ្នាក់ងារចែកចាយ ព័ត៌មាន​ដ៏​រហ័ស និង ជាឃ្លាំងផ្ទុក​នូវ​ឯកសារដ៏ធំទូលំទូលាយ​បំផុត​មួយ​ក្នុង​ពិភពលោក ។
ទន្ទឹមនឹងការផ្ទុក​នូវ​ចំណេះដឹង ក៏​មានផ្ទុក​នូវ​គុណវិបត្តិផងដែរ ដូចជា​ការចែកចាយ​នូវ សកម្មភាពអាសអាភាស និងសកម្មភាពមិនល្អមួយចំនួន ។
​សម្រាប់​កូនៗ​លោកអ្នក​ដែល​ចេះ​ប្រើ​នូវ​ប្រព័ន្ធ Internet លោកអ្នក​គួរគប្បីមាន​នូវ​វីធីសាស្រ្ត​ក្នុង​ការ​ការពារ​ពួកគេពី website អាក្រក់ទាំងឡាយ ដែល​ក្មេងៗ​មិនគួរបើក ។ ក្នុង​ទំព័រនេះយើងសូមចែក​រំលែក​នូវ​វីធីសាស្រ្តនៅ​ក្នុង​ការបិទ website មួយចំនូន​ដែល Windows របស់​លោកអ្នក​ផ្តល់​ឱ្យ ដោយមិនចាំបាច់​ប្រើ​ប្រាស់​នូវ​កម្មវីធីជំនូយដូច​ខាងក្រោម​៖
ជំហានទី១៖ ​លោកអ្នក​ត្រូវចូលទៅ​ក្នុង Drive C (Drive ដែល​មាន Windows) : => Windows => System32 => Driver => etc




















ឬ​ម្យ៉ាង​ទៀត​លោកអ្នក​អាចចុច key Windows + R
បញ្ចូល​នូវ “c:\WINDOWS\system32\drivers\etc”





















ជំហានទី២៖ នៅ​ក្នុង folder “etc” លោកអ្នក​នឹងឃើញ​នូវ file ជា​ច្រើន ប៉ុន្តែ file ដែល​លោកអ្នក​ត្រូវ​ជ្រើសរើស​នោះគឺមាន​ឈ្មោះ​ថា “host” ។ លោកអ្នក​ត្រូវ right click លើ file “host” បន្ទាប់មក​ជ្រើសរើស​យក​នូវ​ពាក្យថា “Open” និងបើកជាមួយ​កម្មវិធី NOTEPAD រួចចុច “ok” ។




























ជំហានទី៣៖ នៅ​ក្នុង file “host” លោកអ្នក​នឹងឃើញដូច​ខាងក្រោម​






















ជំហានទី៤៖ នៅ​ក្នុង file ដែល​បាន​បង្ហាញ​ខាងលើនេះ គឺជាកន្លែង​ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក​បញ្ចូល​នូវ website ដែល​លោកអ្នក​ចង់បិទ ។ នៅពេល​ដែល​លោកអ្នក​ចង់បិទ​នូវ Website ណាមួយ​លោកអ្នក​ត្រូវ 127.0.0.1 URL របស់ website (មិនចាំបាច់ដាក់​នូវ www ពីមុខនោះទេ) ។















ជំហានទី៥៖ ប្រសិនបើ​លោកអ្នក​ចងបិទ​នូវ website ដទៃ​ផ្សេងទៀត​លោកអ្នក​អាចបញ្ចូល​នូវ website ផ្សេងទៀតដូចរូបខាងលើ និង​ប្រសិនបើ​ចងដោះវិញ​លោកអ្នក​អាចលុប​នូវ URL ដែល​លោកអ្នក​បានបញ្ចូលទាំងចេញជាការស្រេច ៕



















ស្វែង​យល់​ពី Kernel របស់​ប្រព័ន្ធ​ប្រតិបត្តិការ​

ប្រិយមិត្ត​អ្នក​អាន​ខ្លះ​ធ្លាប់​បាន​ដឹង​ហើយ​អំពី Kernel ​រួចហើយ​ប៉ុន្តែ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជឿជាក់​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​នៅ​មិន​ទាន់​ស្គាល់​អំពី​ Kernel​ នៅ​ឡើយ​ទេ។ ​ដូច្នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​លើក​យក​ Kernel​មក​បក​ស្រាយ​ ដើម្បី​ជា​ចែក​ជូន​ប្រិយមិត្ត​អ្នក​អាន​ជា​ចំណេះ​ដឹង​មួយ​ និង​ជួយ​ជា​ជំនួយ​បន្ថែម​ដល់​ប្រិយមិត្ត​ដែល​ធ្លាប់​ស្គាល់​អំពី​ Kernel ​រួច​ខ្លះ​មក​ហើយ។
តើ​អ្វី​ជា ​Kernel?​ 
Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។
តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ?
Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។
1.Microkernel
















Microkernel​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​គ្រប់​គ្រង​លើ​អ្វី​ដែល​វា​គួរ​តែ​គ្រប់​គ្រង​ដូច​ជា​ CPU,​ Memory​ និង​ IPC​ តែ​ប៉ុណ្ណោះ។​ ចំណែក​អ្វីៗ​ក្រៅ​ពី​នេះ​ទៀត​ត្រូវ​បាន​គ្រប់គ្រង​លើ ​user ​space​ ដូច​ជា ​Drivers ​VGA,​ Wireless​ ។ល។​ Microkernel ​មាន​ទំហំ​ Memory ​footprint​ (ទំហំ​ RAM​ ដែល​បាន​ប្រើប្រាស់)​ និង ​Disk ​Space​ footprint​ (ទំហំ ​Disk​ space ​ដែល​បាន​ប្រើប្រាស់​) ​តូច ​និង​មាន​សុវត្ថិភាព​ល្អ​ណាស់។ ​ប្រតិបត្តិការ​ដែល​ប្រើ​ប្រាស់​ Kernel​ ប្រភេទ​Microkernel ​មាន​ដូច​ជា ​GNU ​Hurd, ​Mac OS X។
2.Monolithic


Monolithic គឺ​ជា​ប្រភេទ​ Kernel ​ដែល​ផ្ទុយ​ស្រលះ​ពី ​Microkernel ​ដែល​វា​គ្រប់គ្រង​លើ​ពី​ CPU,​ Memory​ និង​ IPC។​ វា​គ្រប់គ្រង​ទាំង ​Drivers, ​File System,​ System Servers ​ផង​ដែរ។​ Monolithic ​គឺ​ដំណើរ​ការ​ល្អ​ជាង​ក្នុង​ការ​ទាក់ទង​ទៅ ​Hardware ​និង ​ប្រតិបត្តិ ​Multitask ​ព្រោះ​នៅ​ពេល​កម្មវិធី​មួយ​ដំណើរ​ការ ​ហើយ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ ដំណើរ​ការ​ណា​មួយ​ផ្សេង​ទៀត គឺ​វា​អាច​ចូល​ទៅ​បាន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រង់​ចាំ​ឲ្យ​ដំណើរ​ការ​មួយ​ទៀត​នោះ​ចប់​សិន​ដែល​មិន​ដូច​ពី ​Microkernel ​នោះ​ទេ។​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​ Kernel ​ជា​ប្រភេទ ​BSD, ​Linux,​ MS-DOS ​។ល។
3.Hybrid















Hybrid​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ថា​តើ​ដំណើរ​ការ​មួយ​ណា​ដែល​អាច​ត្រូវ​បាន​រត់​លើ​ user space ​និង​មួយ​ណា​ដែល​មិន​ត្រូវ​រត់​នៅ​លើ ​kernel space។ ​ជា​ធម្មតា​គឺ​ Drives​ និង​ File System​ ត្រូវ​បាន​រត់​នៅ​លើ ​user space​ ហើយ​ IPC​ និង​ System Servers​ ត្រូវ​បាន​រត់​ក្នុង ​kernel space។ ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់ ​Kernel ​ជា​ប្រភេទ​ Hybrid ​គឺ ​Microsoft Windows។

Windows 8 Skin pack Windows XP

Ubuntu Skin pack Windows7 32bit

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review