Showing posts with label Linux. Show all posts
Showing posts with label Linux. Show all posts

Thursday, November 17, 2011

បង្កើត​កម្មវិធី​ Boot ​ចេញ​ពី​ Flash ​ជាមួយ​ Yumi

ពេល​នេះ​អ្នក​អាច​បញ្ចូល​កម្មវិធី​ជា​ច្រើន​ដែល​ អាច ​Boot ​ចេញ​ពី ​Flash​ តែ​មួយ​ ។ ​ ទោះ​បី​ជា​អ្នក​ចង់​ប្រើ​ប្រភេទ​សេរី​កម្មវិធី​ Linux ​ទាំង​អស់​ ឬ​ បញ្ចូល​រាល់​កម្មវិធី​ជំនួយ​ និង ​ជួសជុល​របស់​ Window,​ កម្មវិធី ​YUMI ​(Your ​Universal ​multiboot​ Installer)​ អាច​ជួយ​អ្នក​បង្កើត​ជា​​​មីនុយ​ជ្រើសរើស​កម្មវិធី​ជា​ច្រើន​ទៅ​ក្នុង​Flash ​តែ​មួយ ។​ម្យ៉ាង​វិញ​ទៀត​​វា​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​ឌិស​ដំឡើង​ Window 7 ​ទៀត​ផង ។ ​ 
ការប្រើប្រាស់កម្មវិធី ៖
​លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធីពី​អ៊ីនធឺណិត​ឬ​ យក​ពី​ក្នុង​ស៊ីឌី​កម្មវិធី​របស់​ទស្សនាវដ្ដី ។ ហើយ​ដោយ​សារ​កម្មវិធី​នេះ​ជា​ប្រភេទ​ Portable ដូច​នេះ​លោកអ្នក​មិន​ចាំ​បាច់​ដំឡើង​ឡើង​គឺ គ្រាន់​តែ​ចុច​បើក​ដំណើរការ​ធម្មតា​ ។ ជា​ដំបូង​លោកអ្នក​ត្រូវ​ដោត​ Flash ភ្ជាប់​នឹង​ម៉ាស៊ីន​ រួច​បើក​កម្មវិធី​ Yumi ​បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​ដូច​រូបខាង​ក្រោម ៖















ស្វែង​យល់​ចំណុច​ខ្លះ​របស់​កម្មវិធី​ 

1- ជា​ឈ្មោះ​ Drive ​របស់​ Flash​ ដែល​លោកអ្នក​ចង់​ដំឡើង​កម្មវិធី​ Boot ​

2-សម្រាប់​លុប​កម្មវិធី​ដែល​ទើប​តែ​បាន​ដំឡើង​ក្នុង​ Flash ​ចេញ​វិញ

3- សម្រាប់​ Format​ Flash​ របស់​អ្នក
4- ជា​ឈ្មោះ​កម្មវិធី​ Boot ​ដែល​មាន​ជា​តារាង​ស្រាប់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស 
5- សម្រាប់​ Download ​យក​កម្មវិធី​ដែល​អ្នក​ជ្រើសរើស​នៅ​ក្នុង​តារាង​
ការ​បង្កើត​កម្មវិធី​ Boot 
ដំបូង​ជ្រើសរើស​ Flash Drive ​ដែល​ចង់​តំឡើង​បន្ទាប់​មក​​ជ្រើសរើស​ឈ្មោះ​កម្មវិធី​ ISO ​ណាមួយ​ រួច​ Brows ​ទៅ​កាន់​កម្មវិធី​ iso ​នោះ​ ។​ ត្រូវ​ចង​ចាំ​ថា​ កម្មវិធី​នោះ​ត្រូវ​មាន​ឈ្មោះ​ដូច​នៅ​ក្នុង​តារាង​ ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ ពេល​រៀប​ចំ​ជា​ផ្ទាំង​ Boot នៅ​ក្នុង​ Flash ។​ ប្រសិន​បើ​ Brows​ ទៅ​កាន់​ទី​តាំង​កម្មវិធី​ ប៉ុន្តែ​មិន​បង្ហាញ​ឱ្យ​ជ្រើសរើស​ទេ​ អ្នក​អាច​វាយ​ឈ្មោះ​របស់​កម្មវិធី​ iso ​នោះ​ក៏​បាន​ ។ 


ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​ចុច​លើ​ប្រអប់​ ធីក​ Download ​ដើម្បី​ទាញ​យក​កម្មវិធី​ iso ​នោះ​ប្រសិន​បើ​ អ្នក​មិន​មាន​កម្មវិធី​នោះ ។ ​បន្ទាប់​ពី​ជ្រើសរើស​ចប់​ចុច​លើ​ប៊ូតុង​ Create ​និង​ចុច​ Yes​ ប្រសិន​បើ​មាន​ផ្ទាំង​សារ​មួយ​លេច​ឡើង​ រួច​ផ្ទាំង​កម្មវិធី​ដំណើរការ​ដូច​រូបខាង​ក្រោម​











នៅ​ពេល​វា​ដំណើរការ​ចប់​ កម្មវិធី​នេះ​នឹង​សួរ​ឱ្យ​ធ្វើ​ការ​បែប​នេះ​ម្ដង​ទៀត​ ហើយ​លោកអ្នក​អាច​ជ្រើសរើស​យក​ Yes​ ដើម្បី​ធ្វើ​ម្ដង​ទៀត​ ឬ No ​ដើម្បី​បិទ​កម្មវិធី​បញ្ចប់​តែ​ម្ដង​ ។ ​បន្ទាប់​ពី​បង្កើត​កម្មវិធី​ Boot ​​ទៅ​ក្នុង​Flash រួច​រាល់​ហើយ​ អ្នក​អាច​សាក​ល្បង​បើក​ប្រើ​កម្មវិធី​ Boot ​ទាំង​នោះ​ ដែល​នឹង​បង្ហាញ​ជា​ មីនុយ​ដូច​រូប​ខាង​ក្រោម​


Wednesday, November 16, 2011

ស្វែង​យល់​ពី Kernel របស់​ប្រព័ន្ធ​ប្រតិបត្តិការ​

ប្រិយមិត្ត​អ្នក​អាន​ខ្លះ​ធ្លាប់​បាន​ដឹង​ហើយ​អំពី Kernel ​រួចហើយ​ប៉ុន្តែ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជឿជាក់​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​នៅ​មិន​ទាន់​ស្គាល់​អំពី​ Kernel​ នៅ​ឡើយ​ទេ។ ​ដូច្នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​លើក​យក​ Kernel​មក​បក​ស្រាយ​ ដើម្បី​ជា​ចែក​ជូន​ប្រិយមិត្ត​អ្នក​អាន​ជា​ចំណេះ​ដឹង​មួយ​ និង​ជួយ​ជា​ជំនួយ​បន្ថែម​ដល់​ប្រិយមិត្ត​ដែល​ធ្លាប់​ស្គាល់​អំពី​ Kernel ​រួច​ខ្លះ​មក​ហើយ។
តើ​អ្វី​ជា ​Kernel?​ 
Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។
តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ?
Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។
1.Microkernel
















Microkernel​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​គ្រប់​គ្រង​លើ​អ្វី​ដែល​វា​គួរ​តែ​គ្រប់​គ្រង​ដូច​ជា​ CPU,​ Memory​ និង​ IPC​ តែ​ប៉ុណ្ណោះ។​ ចំណែក​អ្វីៗ​ក្រៅ​ពី​នេះ​ទៀត​ត្រូវ​បាន​គ្រប់គ្រង​លើ ​user ​space​ ដូច​ជា ​Drivers ​VGA,​ Wireless​ ។ល។​ Microkernel ​មាន​ទំហំ​ Memory ​footprint​ (ទំហំ​ RAM​ ដែល​បាន​ប្រើប្រាស់)​ និង ​Disk ​Space​ footprint​ (ទំហំ ​Disk​ space ​ដែល​បាន​ប្រើប្រាស់​) ​តូច ​និង​មាន​សុវត្ថិភាព​ល្អ​ណាស់។ ​ប្រតិបត្តិការ​ដែល​ប្រើ​ប្រាស់​ Kernel​ ប្រភេទ​Microkernel ​មាន​ដូច​ជា ​GNU ​Hurd, ​Mac OS X។
2.Monolithic


Monolithic គឺ​ជា​ប្រភេទ​ Kernel ​ដែល​ផ្ទុយ​ស្រលះ​ពី ​Microkernel ​ដែល​វា​គ្រប់គ្រង​លើ​ពី​ CPU,​ Memory​ និង​ IPC។​ វា​គ្រប់គ្រង​ទាំង ​Drivers, ​File System,​ System Servers ​ផង​ដែរ។​ Monolithic ​គឺ​ដំណើរ​ការ​ល្អ​ជាង​ក្នុង​ការ​ទាក់ទង​ទៅ ​Hardware ​និង ​ប្រតិបត្តិ ​Multitask ​ព្រោះ​នៅ​ពេល​កម្មវិធី​មួយ​ដំណើរ​ការ ​ហើយ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ ដំណើរ​ការ​ណា​មួយ​ផ្សេង​ទៀត គឺ​វា​អាច​ចូល​ទៅ​បាន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រង់​ចាំ​ឲ្យ​ដំណើរ​ការ​មួយ​ទៀត​នោះ​ចប់​សិន​ដែល​មិន​ដូច​ពី ​Microkernel ​នោះ​ទេ។​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​ Kernel ​ជា​ប្រភេទ ​BSD, ​Linux,​ MS-DOS ​។ល។
3.Hybrid















Hybrid​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ថា​តើ​ដំណើរ​ការ​មួយ​ណា​ដែល​អាច​ត្រូវ​បាន​រត់​លើ​ user space ​និង​មួយ​ណា​ដែល​មិន​ត្រូវ​រត់​នៅ​លើ ​kernel space។ ​ជា​ធម្មតា​គឺ​ Drives​ និង​ File System​ ត្រូវ​បាន​រត់​នៅ​លើ ​user space​ ហើយ​ IPC​ និង​ System Servers​ ត្រូវ​បាន​រត់​ក្នុង ​kernel space។ ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់ ​Kernel ​ជា​ប្រភេទ​ Hybrid ​គឺ ​Microsoft Windows។

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review