Showing posts with label អត្ថបទផ្សេងៗ. Show all posts
Showing posts with label អត្ថបទផ្សេងៗ. Show all posts

Saturday, November 19, 2011

ឯកសារ​ដែល​លុបបាត់ហើយ ក៏​អាចទាញមកវិញបាន​តាមរយៈ​កម្មវិធី MiniTool Power Data Recovery

រាល់ឯកសារនៃកិច្ចការនានា​ទាំងអស់ ដែល​ស្ថិតនៅ​ក្នុង​កុំព្យូទ័រ គឺពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់​លោកអ្នក ប្រសិនបើ​ឯកសារមួយចំនួន​ត្រូវបាន​បាត់​ក្នុង​ករណីណាមួយនោះ លោកអ្នក​ប្រាកដជាត្រូវប្រឈមមុខនឹងបញ្ហធំជាមិនខាន ។
ឯកសារខ្លះអាច​ ត្រូវបាន​លុបហើយចូលទៅ​ក្នុង Recycle Bin តែឯកសារមួយចំនួន គឺមិននៅ​ក្នុង​ទីតាំងនេះទេ ដូចច្នេះ ដើម្បី​ដោះស្រាយ​នូវ​រាល់បញ្ហានេះបាន លោកអ្នក​អាច​ប្រើ​ប្រាស់​នូវ​កម្មវិធី​ជួយ​ក្នុង​ការ​ទាញយក​ឯកសារ ដែល​បានបាត់បង់នោះមក វិញបាន ។
MiniTool Power Data Recovery ជា​ប្រភេទ​កម្មវិធី Data Recovery មួយ​ដែល​អាច​ឱ្យ​លោកអ្នក​ទាញយក file ផ្សេងៗ​
ជាពិសេស file រូបភាព​ដែល​បានបាត់បង់​ដោយសារ​ករណីផ្សេងៗ ។ កម្មវិធី​នេះ​តម្រូវ​ឱ្យ​លោកអ្នក​ធ្វើការ Scan រក file ទាំងនោះ​ទៅតាម​មូលហេតុនៃការបាត់បង់ ហើយ​នៅពេល​ដែល​ដំណើរ​ការ​ស្វែងរក​បានចប់​លោកអ្នក​អាច filter ដោយ​ជ្រើសរើស​ប្រភេទ file (file extension និង file size) នៅពេល​ដែល​លោកអ្នក​ចង់រក្សាទុកឯកសារ​ទាំងនោះ ។
​លក្ខណៈ​របស់​កម្មវិធី​
• អាច​ទាញយក​ឯកសារបន្ទាប់ពីការលុប File ចេញពី​កុំព្យូទ័រ (Shift + Delete) និង បាត់​ដោយសារ Virus វាយប្រហារ
• អាច​ទាញយក​ឯកសារបន្ទាប់ពីការ Format ឬ partition ត្រូវបាន​ខូច (delete partition, damage partition)
• លោកអ្នក​អាច​ប្រើ​ប្រាស់ Scan រក file ដែល​បានបាត់ពី​ឧបករណ៍​ដូចជា hard disk, USB flash, memory card, memory stick, CD/DVD ។
• អាច​ប្រើ​ប្រាស់​ជាមួយ Partition ដែល​មាន File System ដូចជា FAT12, FAT16, FAT32, NTFS, HFS
​បញ្ជាក់​ៈ កម្មវិធី​នេះ​លោកអ្នក​មិនអាច​ប្រើ​ប្រាស់​នៅលើ Windows Server បានទេ
ការ​ប្រើ​ប្រាស់​




Undelete Recovery ​ប្រើ​សប្រាស់​នៅពេល​ដែល​លោកអ្នក​ច្រឡំ​លុប file ឬ folder (Shift + Delete ឬ​លុបបាត់ចេញពី Recycle Bin)


Damaged Partition Recovery ប្រើ​ប្រាស់​នៅពេល​ដែល​ឯកសារបាត់​ដោយសារ formatted partition, Drive ក្លាយទៅជា RAW partition ឬ នៅពេល​ដែល Windows សួរអ្នកថា "តើអ្នកចង់ format drive នេះអត់?  ឯកសារបាត់បន្ទាប់ពី​កុំព្យូទ័រ​គាំង បាត់​ដោយសារ​កម្មវិធី​គាំង បាត់​ដោយសារ Virus    វាយប្រហារ ។ ល 
Lost Partition Recovery ​ប្រើ​ប្រាស់​នៅពេល​ដែល​ឯកសារបាត់​ដោយសារ​លោកអ្នក​បានលុប partition ឬ​ក៏​នៅពេល​ដែល partition បានបាត់


Digital Media Recovery ប្រើ​ប្រាស់​នៅពេល​លោកអ្នក​ចង់ ទាញយក file រូបភាព ចម្រៀង វីដេអូ ពី​ក្នុង memory card, memory stick និង flash drive



CD/DVD Recovery ប្រើ​ប្រាស់​នៅពេល​លោកអ្នក​ចង់​ទាញយក​ឯកសារពី CD/DVD ដែល​បានបាត់​ដោយសារ​ការលុប file និង ការ format ឬ ការ​ប្រើ​ប្រាស់ tool ដើម្បី erase CD/DVD
វិធី​ប្រើ​ប្រាស់​
• នៅពេល​ដែល​កម្មវិធី​នេះបានបើកសូមចុច​នៅលើ​ប៊ូតុង “Launch Power Data Recovery Free Edition” ដើម្បី​លោកអ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះជា​លក្ខណៈ Free Edition បាន














• សូមចុចនៅត្រង់ Undelete Recovery ដើម្បី Scan រក file ដែល​បានលុប​នៅពេល​ចេញពី​កុំព្យូទ័រ ឬ មិនមាននៅ​ក្នុង Recycle Bin



• បន្ទាប់មក​ជ្រើសរើស partition ដែល​លោកអ្នក​បានលុប​នូវ​រាល់ file ទាំងនោះ ហើយចុចនៅប៊ូតុង Recovery ដើម្បី​ដំណើរ​ការ Scan partition នេះរកមើល file ដែល​បានលុប













• បន្ទាប់ពី​កម្មវិធី​នេះ Scan រកឃើញ​នូវ file ដែល​បានបាត់បង់រួចហើយ លោកអ្នក​អាច​កំណត់​ឱ្យ​វា​បង្ហាញ​តែ​លទ្ធផល​ដែល​ចង់បាន ដោយ​គ្រាន់តែ​ចុច​នៅលើ Advance Filter
















 ដើម្បី​កំណត់​ការ​បង្ហាញ​លទ្ធផល​ទៅតាម file extension គឺ​គ្រាន់តែ​កំណត់​នៅត្រង់ By Filename/Extension
 ដើម្បី​កំណត់​ការ​បង្ហាញ​លទ្ធផល​ទៅតាម file size គឺ​គ្រាន់តែ​កំណត់​នៅត្រង់ By Size
 ដើម្បី​កំណត់​ការ​បង្ហាញ​លទ្ធផល​ទៅតាម​ថ្ងៃ​ទី នៃការ​បង្កើត (Creation) ឬ ការកែប្រែ file (Modification) គឺ​គ្រាន់តែ​កំណត់​នៅត្រង់ By Date















• នៅពេល​ដែល​លទ្ធផល​នៃការ​កំណត់​បាន​បង្ហាញ​ចេញមក លោកអ្នក​គ្រាន់តែ​ជ្រើសរើស file ដែល​បានបាត់នោះរួចចុចប៊ូតុង Save Files ដើម្បី​រក្សាទុក​នូវ file ដែល​បានរកឃើញនោះ












• បន្ទាប់មកចុច Brows ដើម្បី​ជ្រើសរើស​ទីតាំង​សម្រាប់ Save នូវ​រាល់ file ទាំងនោះ​













*  ដកស្រង់ចេញពីទស្សនាវដ្ដីអាន ច្បាប់ទី ២៩ ប្រចាំខែសីហា ឆ្នាំ​២០១១

Thursday, November 17, 2011

បង្កើត​កម្មវិធី​ Boot ​ចេញ​ពី​ Flash ​ជាមួយ​ Yumi

ពេល​នេះ​អ្នក​អាច​បញ្ចូល​កម្មវិធី​ជា​ច្រើន​ដែល​ អាច ​Boot ​ចេញ​ពី ​Flash​ តែ​មួយ​ ។ ​ ទោះ​បី​ជា​អ្នក​ចង់​ប្រើ​ប្រភេទ​សេរី​កម្មវិធី​ Linux ​ទាំង​អស់​ ឬ​ បញ្ចូល​រាល់​កម្មវិធី​ជំនួយ​ និង ​ជួសជុល​របស់​ Window,​ កម្មវិធី ​YUMI ​(Your ​Universal ​multiboot​ Installer)​ អាច​ជួយ​អ្នក​បង្កើត​ជា​​​មីនុយ​ជ្រើសរើស​កម្មវិធី​ជា​ច្រើន​ទៅ​ក្នុង​Flash ​តែ​មួយ ។​ម្យ៉ាង​វិញ​ទៀត​​វា​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​ឌិស​ដំឡើង​ Window 7 ​ទៀត​ផង ។ ​ 
ការប្រើប្រាស់កម្មវិធី ៖
​លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធីពី​អ៊ីនធឺណិត​ឬ​ យក​ពី​ក្នុង​ស៊ីឌី​កម្មវិធី​របស់​ទស្សនាវដ្ដី ។ ហើយ​ដោយ​សារ​កម្មវិធី​នេះ​ជា​ប្រភេទ​ Portable ដូច​នេះ​លោកអ្នក​មិន​ចាំ​បាច់​ដំឡើង​ឡើង​គឺ គ្រាន់​តែ​ចុច​បើក​ដំណើរការ​ធម្មតា​ ។ ជា​ដំបូង​លោកអ្នក​ត្រូវ​ដោត​ Flash ភ្ជាប់​នឹង​ម៉ាស៊ីន​ រួច​បើក​កម្មវិធី​ Yumi ​បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​ដូច​រូបខាង​ក្រោម ៖















ស្វែង​យល់​ចំណុច​ខ្លះ​របស់​កម្មវិធី​ 

1- ជា​ឈ្មោះ​ Drive ​របស់​ Flash​ ដែល​លោកអ្នក​ចង់​ដំឡើង​កម្មវិធី​ Boot ​

2-សម្រាប់​លុប​កម្មវិធី​ដែល​ទើប​តែ​បាន​ដំឡើង​ក្នុង​ Flash ​ចេញ​វិញ

3- សម្រាប់​ Format​ Flash​ របស់​អ្នក
4- ជា​ឈ្មោះ​កម្មវិធី​ Boot ​ដែល​មាន​ជា​តារាង​ស្រាប់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស 
5- សម្រាប់​ Download ​យក​កម្មវិធី​ដែល​អ្នក​ជ្រើសរើស​នៅ​ក្នុង​តារាង​
ការ​បង្កើត​កម្មវិធី​ Boot 
ដំបូង​ជ្រើសរើស​ Flash Drive ​ដែល​ចង់​តំឡើង​បន្ទាប់​មក​​ជ្រើសរើស​ឈ្មោះ​កម្មវិធី​ ISO ​ណាមួយ​ រួច​ Brows ​ទៅ​កាន់​កម្មវិធី​ iso ​នោះ​ ។​ ត្រូវ​ចង​ចាំ​ថា​ កម្មវិធី​នោះ​ត្រូវ​មាន​ឈ្មោះ​ដូច​នៅ​ក្នុង​តារាង​ ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ ពេល​រៀប​ចំ​ជា​ផ្ទាំង​ Boot នៅ​ក្នុង​ Flash ។​ ប្រសិន​បើ​ Brows​ ទៅ​កាន់​ទី​តាំង​កម្មវិធី​ ប៉ុន្តែ​មិន​បង្ហាញ​ឱ្យ​ជ្រើសរើស​ទេ​ អ្នក​អាច​វាយ​ឈ្មោះ​របស់​កម្មវិធី​ iso ​នោះ​ក៏​បាន​ ។ 


ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​ចុច​លើ​ប្រអប់​ ធីក​ Download ​ដើម្បី​ទាញ​យក​កម្មវិធី​ iso ​នោះ​ប្រសិន​បើ​ អ្នក​មិន​មាន​កម្មវិធី​នោះ ។ ​បន្ទាប់​ពី​ជ្រើសរើស​ចប់​ចុច​លើ​ប៊ូតុង​ Create ​និង​ចុច​ Yes​ ប្រសិន​បើ​មាន​ផ្ទាំង​សារ​មួយ​លេច​ឡើង​ រួច​ផ្ទាំង​កម្មវិធី​ដំណើរការ​ដូច​រូបខាង​ក្រោម​











នៅ​ពេល​វា​ដំណើរការ​ចប់​ កម្មវិធី​នេះ​នឹង​សួរ​ឱ្យ​ធ្វើ​ការ​បែប​នេះ​ម្ដង​ទៀត​ ហើយ​លោកអ្នក​អាច​ជ្រើសរើស​យក​ Yes​ ដើម្បី​ធ្វើ​ម្ដង​ទៀត​ ឬ No ​ដើម្បី​បិទ​កម្មវិធី​បញ្ចប់​តែ​ម្ដង​ ។ ​បន្ទាប់​ពី​បង្កើត​កម្មវិធី​ Boot ​​ទៅ​ក្នុង​Flash រួច​រាល់​ហើយ​ អ្នក​អាច​សាក​ល្បង​បើក​ប្រើ​កម្មវិធី​ Boot ​ទាំង​នោះ​ ដែល​នឹង​បង្ហាញ​ជា​ មីនុយ​ដូច​រូប​ខាង​ក្រោម​


របៀបនែការ Restore Database នៅក្នុង SQL Server 2008

Step no. 1
Open the SQL server and press Connect button



















Step no. 2
  Right click on Databases and choose Restore Database





















Step no. 3
  By Clicking On Restore Database, the following window will open: Choose From Device and go to browse button as mentioned below:


















Step no. 4
  By Clicking On Browse Button, the following window will open:


















Step no. 5
  By Clicking On Add Button, and browse to the path where your .bak file is stored:


















Step no. 6
  By Clicking On two times Ok Button, then following window will appear, and see the mentioned labels, what you must do:


















  your database restored successfully:



Wednesday, November 16, 2011

របៀបនែការ Backup Database នៅក្នុង SQL Server 2008

Step no. 1
Open a SQL server management studio, and press connect button.



















Step no. 2
Choose your database which you want to make backup, here I am choosing MyFirst database. Right click on it and go to Tasks then choose Backup.



















Step no. 3
Press the ok button and your database backup is ready, now you can Restore it.







លក្ខណៈពិសេសមួយចំនួនរបស់ Visual Studio 2010

នាថ្ងៃទី១២ កុម្ភៈ ២០១០ ក្រុមហ៊ុន Microsoft បានចេញនូវ Visual Studio 2010 Release Candidate ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយជំនាន់ RTM ដែលដាក់លក់នៅលើទីផ្សារ​បានចេញនាថ្ងៃទី ១២ មេសា ២០១០ ។ សំណួរដែលតែងតែចោទសួរនោះគឺតើ Visual Studio 2010 មានអ្វីថ្មី? ហេតុអ្វីបានជា​ត្រូវតែប្តូរ​មកប្រើ Visual Studio 2010 នេះវិញបើ Visual Studio 2008 មានភាពងាយស្រួល​ហើយនោះ?






















ខាងក្រោមនេះជាចម្លើយខ្លីៗពីលក្ខណៈពិសេសដែលមានក្នុង Visual Studio 2010

New-Better UI & UX

ជាមូយនឹងការនាំមកនូវ WPF ក្នុង .NET 3.x ដែល WPF ជាជម្រើសថ្មីមួយក្នុងការបង្កើតនូវកម្មវិធី​ដែលមាន​លក្ខណៈ​ងាយស្រួលជាង Windows Form ។ WPF ផ្តល់នូវ UI ដ៏ស្រស់ស្អាត High Performance និង Robust Application ហេតុដូចនេះទើបបានជា Visual Studio 2010 IDE ត្រូវបានបង្កើតឡើងសារជាថ្មីជាមួយនឹង WPF ។

Multi-Targeting

Visual Studio 2010 ផ្តល់នូវ Multi-Targeting ដែល Support ជាមួយនឹងជំនាន់មុនៗរបស់ .NET Framework ដូចជាជំនាន់ 2.0, 3.0, 3.5 ដូចនេះយើងអាចធ្វើការបង្កើតនូវ Project លើជំនាន់ចាស់ៗបានយ៉ាងងាយស្រួល ហើយក៏អាចយកនូវ Project ទាំងនោះទៅបើកលើ Visual Studio 2008 ឬ 2005 បានផងដែរ ។
















New CLR

.NET 4 ត្រូវបានវិចខ្ចប់មកជាមួយនឹង Common Language Runtime (CLR) ថ្មីគឺ CLR 4 ហើយនាំមកនូវ Dynamic Language Runtime (DLR) ដែល Support ជាមួយនឹង Dynamic Language ។






























Managed Language

C# 4 និង Visual Basic 10 ត្រូវបានបន្ថែម និង កែលម្អនូវសមត្ថភាព និង កំហុសឆ្គងដែលមាននៅលើជំនាន់ចាស់ ឱ្យកាន់តែប្រសើរ ។ ជាមួយគ្នានេះដែរ ភាសាថ្មីមួយក៏បានបង្ហាញមុខផងដែរគឺ F# ដែលជា Functional Programming Language ថ្មីមួយ ហើយក៏ជា Multi-Paradigm Language ព្រោះវាក៏ Supports នូវ object-oriented programming ផងដែរ ។







Multi-Touch & Sensor Support


យើងអាចបង្កើតនូវ Application ដែលអាចដំណើរការបានជាមួយនឹង Multi-Touch Platform របស់ Windows 7។

Parallel Computing

ជាមួយនឹង Parallel Computing អ្នកអាចសរសេរនូវកម្មវិធីដែលអាចបែងចែកនូវដំណើរការនូវលើ Multiple Processor ដោយងាយស្រួល ។ Visual Studio 2010 បានរួមបញ្ចូលនូវ Parallel Computing Library សម្រាប់ C Runtime Library (CRT) និង .NET Framework រួចជាស្រេច ។ ហើយជាមួយនឹង Multithreading Tools ថ្មីក្នុង Visual Studio 2010 Debugger យើងអាច Debug នូវ Native និង Managed Application បានយ៉ាងលឿនបំផុត។







Data Access Enhancement

.NET Framework 4 រួមបញ្ចូលនូវ Enhanced ADO.NET និង Entity Framework ដែលកាត់បន្ថយនូវការសរសេរកូដ សម្រាប់ Data-Driven Applications ។

Technology/Framework Enhancement

ASP.NET 4, ASP.NET MVC 2, jQuery, Silverlight 3, WPF 4, WCF 4, WF 4 ត្រូវបានរួមបញ្ចូលរួចជាស្រេច ដោយមិនចាំបាច់ធ្វើការដំឡើងបន្ថែមឡើយ ។ Faster Code Authoring និង Simplified Web Deployment ផ្តល់នូវ​លក្ខណៈ​ងាយស្រួលដល់ការងារ Web Development ។

Office and SharePoint 2010 Support

Visual Studio 2010 បានរួមបញ្ចូលនូវ project templates និង tools ដែលអ្នកអាចប្រើប្រាស់ដើម្បីបង្កើតនូវ Add-in សម្រាប់ Microsoft Office 2010 និង 2007 Microsoft Office system ។ មិនតែប៉ុណ្ណោះ SharePoint development គឺត្រូវ​បាន​កែលម្អយ៉ាងប្រសើរបំផុត យើងអាច create, edit, debug, package, deploy និង activate SharePoint projects ក្នុង Visual Studio បានភ្លាមៗផងដែរ ។
ចំពោះ Site deployment វិញគឺកាន់តែងាយស្រួលទៅទៀត ដោយគ្រាន់តែចុចនូវ Key F5  ។

Cloud Computing Accelerated

ក្នុង Visual Studio 2010 អ្នកអាចប្រើប្រាស់នូវ Windows Azure Tools ដើម្បីបង្កើតនូវ Scalable Web Application និង Services នៅលើ Windows Azure, Cloud Server របស់ Microsoft ។
សម្រាប់អ្នកដែលចង់ប្រើប្រាស់សាកល្បងនូវ Visual Studio 2010 សូមចូលទៅ Download ពី [http://msdn.microsoft.com/en-us/vstudio/default.aspx]

បិទ Website មួយចំនួន ដែល​លោកអ្នក​មិនចង់​ឱ្យ​កូនក្មួយបើក ដោយមិនចាំបាច់​ប្រើ​កម្មវិធី​ជំនួយ

នៅ​ក្នុង​យុគសម័យនៃបចេ្ចកវិទ្យានេះ ប្រព័ន្ធ Internet ត្រូវបាន​គេចាត់ទុកជាភ្នាក់ងារចែកចាយ ព័ត៌មាន​ដ៏​រហ័ស និង ជាឃ្លាំងផ្ទុក​នូវ​ឯកសារដ៏ធំទូលំទូលាយ​បំផុត​មួយ​ក្នុង​ពិភពលោក ។
ទន្ទឹមនឹងការផ្ទុក​នូវ​ចំណេះដឹង ក៏​មានផ្ទុក​នូវ​គុណវិបត្តិផងដែរ ដូចជា​ការចែកចាយ​នូវ សកម្មភាពអាសអាភាស និងសកម្មភាពមិនល្អមួយចំនួន ។
​សម្រាប់​កូនៗ​លោកអ្នក​ដែល​ចេះ​ប្រើ​នូវ​ប្រព័ន្ធ Internet លោកអ្នក​គួរគប្បីមាន​នូវ​វីធីសាស្រ្ត​ក្នុង​ការ​ការពារ​ពួកគេពី website អាក្រក់ទាំងឡាយ ដែល​ក្មេងៗ​មិនគួរបើក ។ ក្នុង​ទំព័រនេះយើងសូមចែក​រំលែក​នូវ​វីធីសាស្រ្តនៅ​ក្នុង​ការបិទ website មួយចំនូន​ដែល Windows របស់​លោកអ្នក​ផ្តល់​ឱ្យ ដោយមិនចាំបាច់​ប្រើ​ប្រាស់​នូវ​កម្មវីធីជំនូយដូច​ខាងក្រោម​៖
ជំហានទី១៖ ​លោកអ្នក​ត្រូវចូលទៅ​ក្នុង Drive C (Drive ដែល​មាន Windows) : => Windows => System32 => Driver => etc




















ឬ​ម្យ៉ាង​ទៀត​លោកអ្នក​អាចចុច key Windows + R
បញ្ចូល​នូវ “c:\WINDOWS\system32\drivers\etc”





















ជំហានទី២៖ នៅ​ក្នុង folder “etc” លោកអ្នក​នឹងឃើញ​នូវ file ជា​ច្រើន ប៉ុន្តែ file ដែល​លោកអ្នក​ត្រូវ​ជ្រើសរើស​នោះគឺមាន​ឈ្មោះ​ថា “host” ។ លោកអ្នក​ត្រូវ right click លើ file “host” បន្ទាប់មក​ជ្រើសរើស​យក​នូវ​ពាក្យថា “Open” និងបើកជាមួយ​កម្មវិធី NOTEPAD រួចចុច “ok” ។




























ជំហានទី៣៖ នៅ​ក្នុង file “host” លោកអ្នក​នឹងឃើញដូច​ខាងក្រោម​






















ជំហានទី៤៖ នៅ​ក្នុង file ដែល​បាន​បង្ហាញ​ខាងលើនេះ គឺជាកន្លែង​ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក​បញ្ចូល​នូវ website ដែល​លោកអ្នក​ចង់បិទ ។ នៅពេល​ដែល​លោកអ្នក​ចង់បិទ​នូវ Website ណាមួយ​លោកអ្នក​ត្រូវ 127.0.0.1 URL របស់ website (មិនចាំបាច់ដាក់​នូវ www ពីមុខនោះទេ) ។















ជំហានទី៥៖ ប្រសិនបើ​លោកអ្នក​ចងបិទ​នូវ website ដទៃ​ផ្សេងទៀត​លោកអ្នក​អាចបញ្ចូល​នូវ website ផ្សេងទៀតដូចរូបខាងលើ និង​ប្រសិនបើ​ចងដោះវិញ​លោកអ្នក​អាចលុប​នូវ URL ដែល​លោកអ្នក​បានបញ្ចូលទាំងចេញជាការស្រេច ៕



















ស្វែង​យល់​ពី Kernel របស់​ប្រព័ន្ធ​ប្រតិបត្តិការ​

ប្រិយមិត្ត​អ្នក​អាន​ខ្លះ​ធ្លាប់​បាន​ដឹង​ហើយ​អំពី Kernel ​រួចហើយ​ប៉ុន្តែ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជឿជាក់​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​នៅ​មិន​ទាន់​ស្គាល់​អំពី​ Kernel​ នៅ​ឡើយ​ទេ។ ​ដូច្នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​លើក​យក​ Kernel​មក​បក​ស្រាយ​ ដើម្បី​ជា​ចែក​ជូន​ប្រិយមិត្ត​អ្នក​អាន​ជា​ចំណេះ​ដឹង​មួយ​ និង​ជួយ​ជា​ជំនួយ​បន្ថែម​ដល់​ប្រិយមិត្ត​ដែល​ធ្លាប់​ស្គាល់​អំពី​ Kernel ​រួច​ខ្លះ​មក​ហើយ។
តើ​អ្វី​ជា ​Kernel?​ 
Kernel ​គឺ​ជា Software ​កំរិត​ទាប​បំផុត​និង​សំខាន់​បំផុត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​ផ្ទាល់​ជា​មួយ​ Hardware។ ​វា​មាន​តួនាទី​រៀបចំ ​និង​ពិនិត្យ​រាល់ ​Hardware ​របស់​កុំព្យូទ័រ​ទាំង​អស់​ ហើយ​និង​មាន​តួនាទី​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្មវិធី​ដែល​យើង​ប្រើ​លើ ​user ​space ​ទៅ​នឹង​ Hardware ​ហើយ​អនុញ្ញាត​ឲ្យ ​Process ​ដើម្បី​ទទួល​យក​ព័ត៌មាន​របស់​វា​ដោយ​ប្រើ​ inter-process​ communication ​(IPC)។ ​Kernel​ គឺ​ត្រូវ​បាន​ផ្ទុក​មុន​គេ​បង្អស់​នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ Boot។
តើ​ Kernel ​មាន​ប៉ុន្មាន​ប្រភេទ?
Kernel ​មាន​៣ប្រភេទ​ធំៗ​គឺ Microkernel, ​Monolithic, ​និង ​Hybrid ​ហើយ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​គ្នា។
1.Microkernel
















Microkernel​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​គ្រប់​គ្រង​លើ​អ្វី​ដែល​វា​គួរ​តែ​គ្រប់​គ្រង​ដូច​ជា​ CPU,​ Memory​ និង​ IPC​ តែ​ប៉ុណ្ណោះ។​ ចំណែក​អ្វីៗ​ក្រៅ​ពី​នេះ​ទៀត​ត្រូវ​បាន​គ្រប់គ្រង​លើ ​user ​space​ ដូច​ជា ​Drivers ​VGA,​ Wireless​ ។ល។​ Microkernel ​មាន​ទំហំ​ Memory ​footprint​ (ទំហំ​ RAM​ ដែល​បាន​ប្រើប្រាស់)​ និង ​Disk ​Space​ footprint​ (ទំហំ ​Disk​ space ​ដែល​បាន​ប្រើប្រាស់​) ​តូច ​និង​មាន​សុវត្ថិភាព​ល្អ​ណាស់។ ​ប្រតិបត្តិការ​ដែល​ប្រើ​ប្រាស់​ Kernel​ ប្រភេទ​Microkernel ​មាន​ដូច​ជា ​GNU ​Hurd, ​Mac OS X។
2.Monolithic


Monolithic គឺ​ជា​ប្រភេទ​ Kernel ​ដែល​ផ្ទុយ​ស្រលះ​ពី ​Microkernel ​ដែល​វា​គ្រប់គ្រង​លើ​ពី​ CPU,​ Memory​ និង​ IPC។​ វា​គ្រប់គ្រង​ទាំង ​Drivers, ​File System,​ System Servers ​ផង​ដែរ។​ Monolithic ​គឺ​ដំណើរ​ការ​ល្អ​ជាង​ក្នុង​ការ​ទាក់ទង​ទៅ ​Hardware ​និង ​ប្រតិបត្តិ ​Multitask ​ព្រោះ​នៅ​ពេល​កម្មវិធី​មួយ​ដំណើរ​ការ ​ហើយ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ ដំណើរ​ការ​ណា​មួយ​ផ្សេង​ទៀត គឺ​វា​អាច​ចូល​ទៅ​បាន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រង់​ចាំ​ឲ្យ​ដំណើរ​ការ​មួយ​ទៀត​នោះ​ចប់​សិន​ដែល​មិន​ដូច​ពី ​Microkernel ​នោះ​ទេ។​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់​ Kernel ​ជា​ប្រភេទ ​BSD, ​Linux,​ MS-DOS ​។ល។
3.Hybrid















Hybrid​ គឺ​ជា​ប្រភេទ​ Kernel​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​យក​ថា​តើ​ដំណើរ​ការ​មួយ​ណា​ដែល​អាច​ត្រូវ​បាន​រត់​លើ​ user space ​និង​មួយ​ណា​ដែល​មិន​ត្រូវ​រត់​នៅ​លើ ​kernel space។ ​ជា​ធម្មតា​គឺ​ Drives​ និង​ File System​ ត្រូវ​បាន​រត់​នៅ​លើ ​user space​ ហើយ​ IPC​ និង​ System Servers​ ត្រូវ​បាន​រត់​ក្នុង ​kernel space។ ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើប្រាស់ ​Kernel ​ជា​ប្រភេទ​ Hybrid ​គឺ ​Microsoft Windows។

របៀប​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ ​Mac ​នៅ​លើ​កុំព្យូទ័រ​ PC

Leopard គឺ​ជា​ស៊េរី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ Mac OS X ​ហើយ​ក៏​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​នៃ​កុំព្យូទ័រ​ទាំង​អស់​របស់​ Apple ​និង ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ Server ​សម្រាប់​ Macintosh ​ផង​ដែរ ។​ មាន​មនុស្ស​ជា​ច្រើន​ ចង់​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ល្អ​មួយ​នេះ​នៅ​លើ​ម៉ាស៊ីន​ កុំព្យូទ័រ​របស់​គេ​ ប៉ុន្តែ​ Apple​ មិន​បាន​រៀបចំ​សម្រាប់​កុំព្យូទ័រ​ PC​ នៅ​ឡើយ​ ហេតុ​នេះ​​យើង​ត្រូវ​ធ្វើ​ការ​កែ​ច្នៃ​ខ្លះ​ដើម្បី​ដំឡើង​ Leopard ​នៅ​លើ​កុំព្យូទ័រ​ PC​ បាន​ ។​ ដូច្នេះ​អ្នក​អាច​ចាប់​ផ្ដើម​អនុវត្តតាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​ សម្រាប់​ការ​ដំឡើង​​ដែល​មាន​សុវត្ថិភាព​ ហើយ​បន្ទាប់​មក​លោកអ្នក​នឹង​ទទួល​បាន​ Mac​ OS X ​អាច​ដំណើរការ​នៅ​លើ​ម៉ាស៊ីន​ PC ដូច​ដែរ​អ្នក​បាន​ប្រើ​វា​នៅ​លើ​ Mac ​ផងដែរ​ ។ 

តម្រូវ​ការ​​ ៖ 
-កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ Intel​ Core 2Duo, Core i3, Core i5, Core i7។
-កុំព្យូទ័រ​ដែល​មាន​ RAM​ ទំហំ​ 2GB​ ឡើង​ទៅ​
-តម្រូវការ​ទំហំ​ថាស​រឹង​តិច​បំផុត​ចំនួន​ 8GB
ត្រូវ​មាន​Mac OS X​ Snow Leopard​ DVD​ និង​Blank CD ​មួយ​ដើម្បី​ចំលង​កម្មវិធី​ iBoot ​( មាន​នៅ​ក្នុង​ស៊ីឌី​កម្មវិធី​ )
ចំណាំ ៖ 
-ពេល​ដំឡើង​ Mac Snow Leopard ​ត្រូវ​ធ្វើ​ការ​ Back up ជាមុន​សិន​ដោយ​ចំលង​ឯកសារ​សំខាន់​ពី​ Hard Disk ​ទុកដើម្បី​ជៀសវាង​ពី​ការ​បាត់​បង់​
-ដើម្បី​សុវត្ថិភាព​ល្អ​បំផុត​ អ្នក​អាច​ប្រើ​ថាសរឹង​ដោយ​ឡែក​សំរាប់​ការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac ​នេះ
-Hardware ​មួយ​ចំនួន​របស់​ PC ​ដូចជា​ VGA,​ Wireless,​ Sound​ និង​មិន​ដំណើរ​ការ​ឡើយ​នៅ​ពេល​ដំឡើង​ Mac snow Leopard ដោយ​សារ​ OS នេះ​ពុំ​ទាន់​មាន​ Drivers​ ត្រូវ​នឹង​ Hardware ​របស់​កុំព្យូទ័រ​ធម្មតា​ឡើយ
-រាល់​ពេល​ Boot ​អ្នក​ត្រូវ​ការ​ឌិស កម្មវិធី​ iBoot ​ជា​ជំនួយ​ដើម្បី​បើក​ Mac Snow​ Leopard ​
ការ​កំណត់​ Bios
ការ​កំណត់​ Bios ​សំរាប់​កុំព្យូទ័រ​នីមួយៗ ​មាន​លក្ខណ​ផ្សេងៗ​គ្នា​ទៅតាម​ប្រភេទ​នីមួយៗ​ និង​ម៉ូដែល​របស់​កុំព្យូទ័រ​។ ​ ជា​ដំបូង​មុន​ពេល​ ដំឡើង​ Mac ​លោកអ្នក​ត្រូវ​តែ​កំណត់​ Bios របស់​អ្នក​ទៅ​ជា ​ACHI mode ​ហើយ​កំណត់​​ Boot ​ចេញ​ពី​ DVD-ROM មុន​គេ​ ។ 
-កំណត់​ Bios អោយ​ Boot ចេញ​ពី​ CD/DVD-ROM មុន​គេ












ដំឡើង​ Mac Snow Leopard
1.ជាដំបូង​លោក​អ្នក​ត្រូវ​ Burn ​កម្មវិធី​ iBoot(ដែល​មាន​នៅ​ក្នុង​ស៊ីឌី​កម្មវិធី CM)។​ សម្រាប់​ Window 7​លោក​អ្នក​អាច​ប្រើ​កម្មវិធី​ Burn ​ដែល​មាន​ស្រាប់​របស់​ Window 7 ​ដោយ​ចុច​ Mouse ស្ដាំលើ​ឯកសារ​ iBoot.iso ​ហើយ​ជ្រើសរើស​ពាក្យ​ Burn Disk Image ។ ​


















នៅ​ពេល​ផ្ទាំង​កម្មវិធី​លេច​ឡើង​លោក​អ្នក​គ្រាន់​តែ​ចុច​ជ្រើសរើស​ CD/DVD Drive ​របស់​អ្នក​រួចចុច​ប៊ូតុង​ Burn ។
2.បន្ទាប់​ពី​ Burn កម្មវិធី​ iBoot ​រួច​ដាក់​ឌីស​ទៅ​ក្នុង​ CD/DVD Drive ដដែល​ហើយ​ Restart ​ម៉ាស៊ីន​របស់​អ្នក​បន្ទាប់​ពី​ផ្ទាំង​កម្មវិធី​ iBoot ​នឹង​លេចឡើង​ដូចរូប។












3.ដក​ឌិស​ iBoot ​ចេញ​រួច​បញ្ចូល​ឌិស​ Mac Snow Leopard ​ចូល​រួច​ចុច​ប៊ូតុង​ F5។
4.នៅ​ពេល​ដែល​ Snow Leopard DVD​ លេចឡើង​ចុច​ប៊ូតុង​ Enter ​ដើម្បី​ដំឡើង​ហើយ​ត្រង់​នេះ​ប្រសិន​បើ​វា​មិន​ដំណើរ​ការ​នោះ​ទេ​អ្នក​អាច​ព្យាយាម​ចុច​ Arow ​key​ ចុះ​ក្រោម​ដើម្បី​ជ្រើសរើស​ Boot ​ផ្សេង​ៗ ​ទៀត​ ។
5.ចុច​ជ្រើសរើស​ភាសា​មួយ​បន្ទាប់​មក​ចុច​លើ​ លើ​ប៊ូតុង​រូប​សញ្ញា​ព្រួញ

6.មុន​ដំឡើង​ Snow Leopard ​លោកអ្នក​ត្រូវ​ចែក​ partition ​ជា​មុន​សិន​ដោយ​ចុច​លើ​ Utility ​រួច​ជ្រើស​រើស​ Disk Utility 

7.ជ្រើស​រើស​យក​ Hard Disk Drive ​របស់​អ្នក​រូច​ចុច​លើ​ Partition ​រួច​ចុច​ជ្រើសរើស​ 1 partitions ​( នៅ​ក្នុង​ Volume ​Scheme) ​ហើយ​ដាក់​ឈ្មោះ​ទៅ​ឱ្យ​ Drive​ របស់​អ្នក​ ( ឧទាហរណ៍ ​snow​ leopard) ​បន្ទាប់​មក​ ចុច​ជ្រើសរើស​ Format ​របស់​វា​  ជា​ Mac OS​ Extended​ (journaled)



















8.បន្ទាប់​មក​ ចុច​លើ​ប៊ូតុង​ Option ហើយ​ជ្រើសរើស​យក​ GUID Partition​ Table​ រួច​ចុច​ប៊ូតុង​ ok 

9.បន្ទាប់​មក​ចុច​ប៊ូតុង​ ​Apply រូច​ចុច​ប៊ូតុង​ Partition នៅ​ពេល​មាន​ផ្ទាំង​មួយ​លេច​ឡើង 
10.បិទ​កម្មវិធី​ Disk utility រួច​ចុច​ប៊ូតុង​ Continue ​រួច​ចុច​ Agree ​បន្ទាប់មក​ជ្រើសរើស​ Drive (snow​ leopard )ដែល​អ្នក​បាន​ដាក់​ឈ្មោះ ហើយ​ចុច​ប៊ូតុង​ Install ​ ដើម្បី​ដំឡើង​ ។ 
11.នៅ​ពេល​ការ​ដំឡើង​ដំណើរ​ការ​ចប់ ​ចុច​ប៊ូតុង​ Restart ​ហើយ​យក​ឌិស​ Mac Snow Leopard ចេញ​ និង​ដាក់​ឌីស​iBoot ​ចូល​វិញ។ ​នៅ​ពេល​ដែល​ iBoot ​ដំណើរ​ការ​លោក​អ្នក​នឹង​បាន​ឃើញ​ផ្ទាំងដូច​ខាង​ក្រោម៖​

ចុច ​ជ្រើស​រើស​ Snow Leopard ដើម្បី​ Boot ប្រព័ន្ធ​ប្រតិបត្តិការ​ Mac ​ដែល​បាន​ដំឡើង។
ចំណាំ៖ ​ប្រសិន​បើ​អ្នក​មិន​អាច​ Boot ​ប្រើ​ Mac ​ដែល​បាន​ដំឡើង​ទេ​អ្នក​អាច​ព្យាយាម​សាក​ល្បង​ប្រើ​ប្រាស់​ជាមួយ​ការ​ Boot ​ជា​ Verbose ​mode និង​ Boot Ignore catch ​។​នៅ​ក្នុង​កម្មវិធី​ iBoot ​លោក​អ្នក​ត្រូវ​ប្រើ​ Arrow Key ​ខាងស្ដាំ​ដើម្បី​ជ្រើសរើស​លើ​ Snow Leopard ​ដែល​អ្នក​បាន​ដំឡើង​ហើយ​ចុច​ Arrow Key ​មកក្រោម​ ហើយ​បន្ទាប់​មក​ Option ​ជា​ច្រើន​ទៀត​នឹង​លេច​ឡើង​ ដូច​រូប៖ 






























ប្រើ​ Arrow Key ​ចុច​ចុះ​ក្រោម​ ទៅ​លើ​ Boot Verbose ​រួចចុច​ប៊ូតុង​ Enter ​បន្ទាប់​សាកល្បង​ចុច​លើ​ Boot Ignore Caches បន្ថែម​ទៀត។

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review