Thursday, November 17, 2011

បង្កើត​កម្មវិធី​ Boot ​ចេញ​ពី​ Flash ​ជាមួយ​ Yumi

ពេល​នេះ​អ្នក​អាច​បញ្ចូល​កម្មវិធី​ជា​ច្រើន​ដែល​ អាច ​Boot ​ចេញ​ពី ​Flash​ តែ​មួយ​ ។ ​ ទោះ​បី​ជា​អ្នក​ចង់​ប្រើ​ប្រភេទ​សេរី​កម្មវិធី​ Linux ​ទាំង​អស់​ ឬ​ បញ្ចូល​រាល់​កម្មវិធី​ជំនួយ​ និង ​ជួសជុល​របស់​ Window,​ កម្មវិធី ​YUMI ​(Your ​Universal ​multiboot​ Installer)​ អាច​ជួយ​អ្នក​បង្កើត​ជា​​​មីនុយ​ជ្រើសរើស​កម្មវិធី​ជា​ច្រើន​ទៅ​ក្នុង​Flash ​តែ​មួយ ។​ម្យ៉ាង​វិញ​ទៀត​​វា​ថែម​ទាំង​អាច​ប្រើ​ជា​មួយ​ឌិស​ដំឡើង​ Window 7 ​ទៀត​ផង ។ ​ 
ការប្រើប្រាស់កម្មវិធី ៖
​លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធីពី​អ៊ីនធឺណិត​ឬ​ យក​ពី​ក្នុង​ស៊ីឌី​កម្មវិធី​របស់​ទស្សនាវដ្ដី ។ ហើយ​ដោយ​សារ​កម្មវិធី​នេះ​ជា​ប្រភេទ​ Portable ដូច​នេះ​លោកអ្នក​មិន​ចាំ​បាច់​ដំឡើង​ឡើង​គឺ គ្រាន់​តែ​ចុច​បើក​ដំណើរការ​ធម្មតា​ ។ ជា​ដំបូង​លោកអ្នក​ត្រូវ​ដោត​ Flash ភ្ជាប់​នឹង​ម៉ាស៊ីន​ រួច​បើក​កម្មវិធី​ Yumi ​បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី​ដូច​រូបខាង​ក្រោម ៖















ស្វែង​យល់​ចំណុច​ខ្លះ​របស់​កម្មវិធី​ 

1- ជា​ឈ្មោះ​ Drive ​របស់​ Flash​ ដែល​លោកអ្នក​ចង់​ដំឡើង​កម្មវិធី​ Boot ​

2-សម្រាប់​លុប​កម្មវិធី​ដែល​ទើប​តែ​បាន​ដំឡើង​ក្នុង​ Flash ​ចេញ​វិញ

3- សម្រាប់​ Format​ Flash​ របស់​អ្នក
4- ជា​ឈ្មោះ​កម្មវិធី​ Boot ​ដែល​មាន​ជា​តារាង​ស្រាប់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស 
5- សម្រាប់​ Download ​យក​កម្មវិធី​ដែល​អ្នក​ជ្រើសរើស​នៅ​ក្នុង​តារាង​
ការ​បង្កើត​កម្មវិធី​ Boot 
ដំបូង​ជ្រើសរើស​ Flash Drive ​ដែល​ចង់​តំឡើង​បន្ទាប់​មក​​ជ្រើសរើស​ឈ្មោះ​កម្មវិធី​ ISO ​ណាមួយ​ រួច​ Brows ​ទៅ​កាន់​កម្មវិធី​ iso ​នោះ​ ។​ ត្រូវ​ចង​ចាំ​ថា​ កម្មវិធី​នោះ​ត្រូវ​មាន​ឈ្មោះ​ដូច​នៅ​ក្នុង​តារាង​ ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ ពេល​រៀប​ចំ​ជា​ផ្ទាំង​ Boot នៅ​ក្នុង​ Flash ។​ ប្រសិន​បើ​ Brows​ ទៅ​កាន់​ទី​តាំង​កម្មវិធី​ ប៉ុន្តែ​មិន​បង្ហាញ​ឱ្យ​ជ្រើសរើស​ទេ​ អ្នក​អាច​វាយ​ឈ្មោះ​របស់​កម្មវិធី​ iso ​នោះ​ក៏​បាន​ ។ 


ម្យ៉ាង​វិញ​ទៀត​អ្នក​អាច​ចុច​លើ​ប្រអប់​ ធីក​ Download ​ដើម្បី​ទាញ​យក​កម្មវិធី​ iso ​នោះ​ប្រសិន​បើ​ អ្នក​មិន​មាន​កម្មវិធី​នោះ ។ ​បន្ទាប់​ពី​ជ្រើសរើស​ចប់​ចុច​លើ​ប៊ូតុង​ Create ​និង​ចុច​ Yes​ ប្រសិន​បើ​មាន​ផ្ទាំង​សារ​មួយ​លេច​ឡើង​ រួច​ផ្ទាំង​កម្មវិធី​ដំណើរការ​ដូច​រូបខាង​ក្រោម​











នៅ​ពេល​វា​ដំណើរការ​ចប់​ កម្មវិធី​នេះ​នឹង​សួរ​ឱ្យ​ធ្វើ​ការ​បែប​នេះ​ម្ដង​ទៀត​ ហើយ​លោកអ្នក​អាច​ជ្រើសរើស​យក​ Yes​ ដើម្បី​ធ្វើ​ម្ដង​ទៀត​ ឬ No ​ដើម្បី​បិទ​កម្មវិធី​បញ្ចប់​តែ​ម្ដង​ ។ ​បន្ទាប់​ពី​បង្កើត​កម្មវិធី​ Boot ​​ទៅ​ក្នុង​Flash រួច​រាល់​ហើយ​ អ្នក​អាច​សាក​ល្បង​បើក​ប្រើ​កម្មវិធី​ Boot ​ទាំង​នោះ​ ដែល​នឹង​បង្ហាញ​ជា​ មីនុយ​ដូច​រូប​ខាង​ក្រោម​


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review