Wednesday, November 9, 2011

កម្មវិធី Khmum Browser សម្រាប់​អាន​គេហទំព័រ​ដែល​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ [សម្រាប់ Android]



សួស្ដី​បង​ប្អូន ប្រិយ​មិត្ត​ដែល​ឧស្សាហ៍តាម​ដាន​គេហទំព័រ IT4Ug.net។ ដោយ​សារ​តែ​មានតែ​នេះ​ជា​រដូវ​បវេសនកាល​សិក្សា​ឆ្នាំ​ថ្មី ដូច្នេះ​សមាជិក​នៃ​គេហទំព័រ​នេះ មិន​សូវ​បាន​បាន​ផ្សព្វផ្សាយ​អត្ថបទ​ប៉ុន្មាន​ទេ ព្រោះ​តែ​រវល់​ជាមួយ​ការ​ងារ និង​ការ​សិក្សា។ តែ​យើង​ខ្ញុំ​នៅ​តែ​ព្យាយាម​ឆ្លៀត​ពេល​ទំនេរ ដើម្បី​សរសេរ​អត្ថបទ​ផ្សាយ តែ​មិន​សូវ​ជា​ញឹក​ញាប់​ដូច​ពេល​មុន​ឡើយ។
នា​ថ្ងៃ​នេះ​ខ្ញុំ​សូម​ពាំនាំ​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Khmum Browser (ឃ្មុំ ឧបករណ៍រុក​រក) ដែល​មាន​តួនាទី​ក្នុង​ការ​អាន​គេហទំព័រ​នានា​ដែល​ប្រើ​ប្រាស់ យូនីកូដ​ខ្មែរ។ កម្មវិធី​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន Beeline។ ចំណែក​ឯ​ការ​បង្ហាញ​តួ​អក្សរ​វិញ​ទៀត​នោះ មិន​ទាន់​បាន​ត្រឹម​ត្រូវ ១០០% ឡើយ​តែ​យ៉ាង​ណា​ក៏​បង្ហាញ​បាន​ត្រឹម​ត្រូវ​ប្រហែល ៩០% ទៅ ៩៥% ដែរ។
កម្មវិធី​នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់អ្នក​ពេញ​និយម​ និង​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក្នុង​ការ​អាន​អត្ថបទ និង​គេហទំព័រ​នានា​ដែល​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ។ អ្នក​ទាំង​អស់​គ្នា​អាច​ទាញ​យក​បាន​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review