Leopard គឺជាស៊េរីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Mac OS X ហើយក៏ជាប្រព័ន្ធប្រតិបត្តិការនៃកុំព្យូទ័រទាំងអស់របស់ Apple និង ជាប្រព័ន្ធប្រតិបត្តិការ Server សម្រាប់ Macintosh ផងដែរ ។ មានមនុស្សជាច្រើន ចង់ដំឡើងប្រព័ន្ធប្រតិបត្តិការដ៏ល្អមួយនេះនៅលើម៉ាស៊ីន កុំព្យូទ័ររបស់គេ ប៉ុន្តែ Apple មិនបានរៀបចំសម្រាប់កុំព្យូទ័រ PC នៅឡើយ ហេតុនេះយើងត្រូវធ្វើការកែច្នៃខ្លះដើម្បីដំឡើង Leopard នៅលើកុំព្យូទ័រ PC បាន ។ ដូច្នេះអ្នកអាចចាប់ផ្ដើមអនុវត្តតាមការណែនាំដូចខាងក្រោម សម្រាប់ការដំឡើងដែលមានសុវត្ថិភាព ហើយបន្ទាប់មកលោកអ្នកនឹងទទួលបាន Mac OS X អាចដំណើរការនៅលើម៉ាស៊ីន PC ដូចដែរអ្នកបានប្រើវានៅលើ Mac ផងដែរ ។
តម្រូវការ ៖
-កុំព្យូទ័រដែលដំណើរការដោយ Intel Core 2Duo, Core i3, Core i5, Core i7។
-កុំព្យូទ័រដែលមាន RAM ទំហំ 2GB ឡើងទៅ
-តម្រូវការទំហំថាសរឹងតិចបំផុតចំនួន 8GB
ត្រូវមានMac OS X Snow Leopard DVD និងBlank CD មួយដើម្បីចំលងកម្មវិធី iBoot ( មាននៅក្នុងស៊ីឌីកម្មវិធី )
ចំណាំ ៖
-ពេលដំឡើង Mac Snow Leopard ត្រូវធ្វើការ Back up ជាមុនសិនដោយចំលងឯកសារសំខាន់ពី Hard Disk ទុកដើម្បីជៀសវាងពីការបាត់បង់
-ដើម្បីសុវត្ថិភាពល្អបំផុត អ្នកអាចប្រើថាសរឹងដោយឡែកសំរាប់ការដំឡើងប្រព័ន្ធប្រតិបត្តិការ Mac នេះ
-Hardware មួយចំនួនរបស់ PC ដូចជា VGA, Wireless, Sound និងមិនដំណើរការឡើយនៅពេលដំឡើង Mac snow Leopard ដោយសារ OS នេះពុំទាន់មាន Drivers ត្រូវនឹង Hardware របស់កុំព្យូទ័រធម្មតាឡើយ
-រាល់ពេល Boot អ្នកត្រូវការឌិស កម្មវិធី iBoot ជាជំនួយដើម្បីបើក Mac Snow Leopard
ការកំណត់ Bios
ការកំណត់ Bios សំរាប់កុំព្យូទ័រនីមួយៗ មានលក្ខណផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ និងម៉ូដែលរបស់កុំព្យូទ័រ។ ជាដំបូងមុនពេល ដំឡើង Mac លោកអ្នកត្រូវតែកំណត់ Bios របស់អ្នកទៅជា ACHI mode ហើយកំណត់ Boot ចេញពី DVD-ROM មុនគេ ។
-កំណត់ Bios អោយ Boot ចេញពី CD/DVD-ROM មុនគេ
ដំឡើង Mac Snow Leopard
1.ជាដំបូងលោកអ្នកត្រូវ Burn កម្មវិធី iBoot(ដែលមាននៅក្នុងស៊ីឌីកម្មវិធី CM)។ សម្រាប់ Window 7លោកអ្នកអាចប្រើកម្មវិធី Burn ដែលមានស្រាប់របស់ Window 7 ដោយចុច Mouse ស្ដាំលើឯកសារ iBoot.iso ហើយជ្រើសរើសពាក្យ Burn Disk Image ។
នៅពេលផ្ទាំងកម្មវិធីលេចឡើងលោកអ្នកគ្រាន់តែចុចជ្រើសរើស CD/DVD Drive របស់អ្នករួចចុចប៊ូតុង Burn ។
2.បន្ទាប់ពី Burn កម្មវិធី iBoot រួចដាក់ឌីសទៅក្នុង CD/DVD Drive ដដែលហើយ Restart ម៉ាស៊ីនរបស់អ្នកបន្ទាប់ពីផ្ទាំងកម្មវិធី iBoot នឹងលេចឡើងដូចរូប។
3.ដកឌិស iBoot ចេញរួចបញ្ចូលឌិស Mac Snow Leopard ចូលរួចចុចប៊ូតុង F5។
4.នៅពេលដែល Snow Leopard DVD លេចឡើងចុចប៊ូតុង Enter ដើម្បីដំឡើងហើយត្រង់នេះប្រសិនបើវាមិនដំណើរការនោះទេអ្នកអាចព្យាយាមចុច Arow key ចុះក្រោមដើម្បីជ្រើសរើស Boot ផ្សេងៗ ទៀត ។
5.ចុចជ្រើសរើសភាសាមួយបន្ទាប់មកចុចលើ លើប៊ូតុងរូបសញ្ញាព្រួញ
5.ចុចជ្រើសរើសភាសាមួយបន្ទាប់មកចុចលើ លើប៊ូតុងរូបសញ្ញាព្រួញ

6.មុនដំឡើង Snow Leopard លោកអ្នកត្រូវចែក partition ជាមុនសិនដោយចុចលើ Utility រួចជ្រើសរើស Disk Utility

7.ជ្រើសរើសយក Hard Disk Drive របស់អ្នករូចចុចលើ Partition រួចចុចជ្រើសរើស 1 partitions ( នៅក្នុង Volume Scheme) ហើយដាក់ឈ្មោះទៅឱ្យ Drive របស់អ្នក ( ឧទាហរណ៍ snow leopard) បន្ទាប់មក ចុចជ្រើសរើស Format របស់វា ជា Mac OS Extended (journaled)
8.បន្ទាប់មក ចុចលើប៊ូតុង Option ហើយជ្រើសរើសយក GUID Partition Table រួចចុចប៊ូតុង ok

9.បន្ទាប់មកចុចប៊ូតុង Apply រូចចុចប៊ូតុង Partition នៅពេលមានផ្ទាំងមួយលេចឡើង
10.បិទកម្មវិធី Disk utility រួចចុចប៊ូតុង Continue រួចចុច Agree បន្ទាប់មកជ្រើសរើស Drive (snow leopard )ដែលអ្នកបានដាក់ឈ្មោះ ហើយចុចប៊ូតុង Install ដើម្បីដំឡើង ។
11.នៅពេលការដំឡើងដំណើរការចប់ ចុចប៊ូតុង Restart ហើយយកឌិស Mac Snow Leopard ចេញ និងដាក់ឌីសiBoot ចូលវិញ។ នៅពេលដែល iBoot ដំណើរការលោកអ្នកនឹងបានឃើញផ្ទាំងដូចខាងក្រោម៖
ចុច ជ្រើសរើស Snow Leopard ដើម្បី Boot ប្រព័ន្ធប្រតិបត្តិការ Mac ដែលបានដំឡើង។
ចំណាំ៖ ប្រសិនបើអ្នកមិនអាច Boot ប្រើ Mac ដែលបានដំឡើងទេអ្នកអាចព្យាយាមសាកល្បងប្រើប្រាស់ជាមួយការ Boot ជា Verbose mode និង Boot Ignore catch ។នៅក្នុងកម្មវិធី iBoot លោកអ្នកត្រូវប្រើ Arrow Key ខាងស្ដាំដើម្បីជ្រើសរើសលើ Snow Leopard ដែលអ្នកបានដំឡើងហើយចុច Arrow Key មកក្រោម ហើយបន្ទាប់មក Option ជាច្រើនទៀតនឹងលេចឡើង ដូចរូប៖

ប្រើ Arrow Key ចុចចុះក្រោម ទៅលើ Boot Verbose រួចចុចប៊ូតុង Enter បន្ទាប់សាកល្បងចុចលើ Boot Ignore Caches បន្ថែមទៀត។
0 comments:
Post a Comment