Wednesday, November 16, 2011

ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃភាសា C#

C# (CSharp - ស៊ីស្ហាប)ជាភាសាកម្មវិធីថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ដែលជាការវិវត្តន៍​ដ៏ធំមួយ ដែលមាននៅក្នុងបច្ចេកវិទ្យា .NET ហើយចាប់ផ្តើមឱ្យ អ្នកសរសេរកម្មវីធីប្រើជាសាកល្បងក្នុងឆ្នាំ២០០០ ។C# ជាប្រភេទ OOP (Object-Oriented Programming) ដូចគ្នាទៅនឹងភាសា C++, Java ផងដែរ បច្ចុប្បន្ន C#  មានជំនាន់​ចុងក្រោយរបស់ខ្លួនគឺជំនាន់ទី៤ ដែលមាននៅក្នុង Visual Studio 2010 ។























លក្ខណៈពិសេសខ្លះៗរបស់ C#

  • Object oriented (គឺការប្រើប្រាស់ objects នៃ classes នៅក្នុងដំណើរការកម្មវិធីដោយឈរលើគោលការណ៍បីគឺ encapsulation, inheritance និង polymorphism)
  • Namespaces (ជាទីតាំងផ្ទុក classes, structs, interface, enums, delegates និង namespaces ដទៃទៀត មានន័យ​ដូចគ្នាទៅនឹង package នៅក្នុងភាសា Java)
  • Garbage collection (ជាលក្ខណៈពិសេសរបស់ .NET នៅក្នុងការគ្រប់គ្រង memory សម្រាប់កម្មវិធី​ដែលប្រើ​បច្ចេកវិទ្យារបស់ខ្លួន)
  • Type-safe variables (ជាការការពារ variables ពុំឱ្យមានការប្រើប្រាស់រំលោភទៅលើដែននៃ memory របស់ខ្លួន ដោយធ្វើការផ្ទុយគ្នាទៅនឹង pointer របស់ C++)
  • Jagged arrays (ជាការប្រើ Array នៅក្នុង Array)
  • Operator overloading (ជាការប្រើមុខងារ operator ទៅលើ classes )
  • Indexers (ប្រើបច្ចេកវិទ្យា Array ក្នុងការចាប់យកតម្លៃនៅក្នុង classes នោះតាមរយៈការប្រើ index ទៅលើ object)
  • Delegates (ជា object តំណាងឱ្យ method ឬ function ណាមួយ, method នោះនឹងធ្វើការនៅពេលណា ដែល object ត្រូវបានហៅជាទូទៅ compiler នឹងចំណេញពេល ក្នុងការពុំចាំបាច់ដឹងជាមុននូវអ្វីដែលមាននៅក្នុង method នោះ។ យើងអាចនិយាយបានថា delegate មានមុខងារដូចគ្នាទៅនឹង function pointer របស់ C++)
  • Data types (នៅក្នុងភាសា C# មានបីប្រភេទទិន្ន័យគឺ Value types, Reference type, Boxing និង Unboxing)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review