Wednesday, November 16, 2011

លក្ខណៈពិសេសមួយចំនួនរបស់ Visual Studio 2010

នាថ្ងៃទី១២ កុម្ភៈ ២០១០ ក្រុមហ៊ុន Microsoft បានចេញនូវ Visual Studio 2010 Release Candidate ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយជំនាន់ RTM ដែលដាក់លក់នៅលើទីផ្សារ​បានចេញនាថ្ងៃទី ១២ មេសា ២០១០ ។ សំណួរដែលតែងតែចោទសួរនោះគឺតើ Visual Studio 2010 មានអ្វីថ្មី? ហេតុអ្វីបានជា​ត្រូវតែប្តូរ​មកប្រើ Visual Studio 2010 នេះវិញបើ Visual Studio 2008 មានភាពងាយស្រួល​ហើយនោះ?






















ខាងក្រោមនេះជាចម្លើយខ្លីៗពីលក្ខណៈពិសេសដែលមានក្នុង Visual Studio 2010

New-Better UI & UX

ជាមូយនឹងការនាំមកនូវ WPF ក្នុង .NET 3.x ដែល WPF ជាជម្រើសថ្មីមួយក្នុងការបង្កើតនូវកម្មវិធី​ដែលមាន​លក្ខណៈ​ងាយស្រួលជាង Windows Form ។ WPF ផ្តល់នូវ UI ដ៏ស្រស់ស្អាត High Performance និង Robust Application ហេតុដូចនេះទើបបានជា Visual Studio 2010 IDE ត្រូវបានបង្កើតឡើងសារជាថ្មីជាមួយនឹង WPF ។

Multi-Targeting

Visual Studio 2010 ផ្តល់នូវ Multi-Targeting ដែល Support ជាមួយនឹងជំនាន់មុនៗរបស់ .NET Framework ដូចជាជំនាន់ 2.0, 3.0, 3.5 ដូចនេះយើងអាចធ្វើការបង្កើតនូវ Project លើជំនាន់ចាស់ៗបានយ៉ាងងាយស្រួល ហើយក៏អាចយកនូវ Project ទាំងនោះទៅបើកលើ Visual Studio 2008 ឬ 2005 បានផងដែរ ។
















New CLR

.NET 4 ត្រូវបានវិចខ្ចប់មកជាមួយនឹង Common Language Runtime (CLR) ថ្មីគឺ CLR 4 ហើយនាំមកនូវ Dynamic Language Runtime (DLR) ដែល Support ជាមួយនឹង Dynamic Language ។






























Managed Language

C# 4 និង Visual Basic 10 ត្រូវបានបន្ថែម និង កែលម្អនូវសមត្ថភាព និង កំហុសឆ្គងដែលមាននៅលើជំនាន់ចាស់ ឱ្យកាន់តែប្រសើរ ។ ជាមួយគ្នានេះដែរ ភាសាថ្មីមួយក៏បានបង្ហាញមុខផងដែរគឺ F# ដែលជា Functional Programming Language ថ្មីមួយ ហើយក៏ជា Multi-Paradigm Language ព្រោះវាក៏ Supports នូវ object-oriented programming ផងដែរ ។







Multi-Touch & Sensor Support


យើងអាចបង្កើតនូវ Application ដែលអាចដំណើរការបានជាមួយនឹង Multi-Touch Platform របស់ Windows 7។

Parallel Computing

ជាមួយនឹង Parallel Computing អ្នកអាចសរសេរនូវកម្មវិធីដែលអាចបែងចែកនូវដំណើរការនូវលើ Multiple Processor ដោយងាយស្រួល ។ Visual Studio 2010 បានរួមបញ្ចូលនូវ Parallel Computing Library សម្រាប់ C Runtime Library (CRT) និង .NET Framework រួចជាស្រេច ។ ហើយជាមួយនឹង Multithreading Tools ថ្មីក្នុង Visual Studio 2010 Debugger យើងអាច Debug នូវ Native និង Managed Application បានយ៉ាងលឿនបំផុត។







Data Access Enhancement

.NET Framework 4 រួមបញ្ចូលនូវ Enhanced ADO.NET និង Entity Framework ដែលកាត់បន្ថយនូវការសរសេរកូដ សម្រាប់ Data-Driven Applications ។

Technology/Framework Enhancement

ASP.NET 4, ASP.NET MVC 2, jQuery, Silverlight 3, WPF 4, WCF 4, WF 4 ត្រូវបានរួមបញ្ចូលរួចជាស្រេច ដោយមិនចាំបាច់ធ្វើការដំឡើងបន្ថែមឡើយ ។ Faster Code Authoring និង Simplified Web Deployment ផ្តល់នូវ​លក្ខណៈ​ងាយស្រួលដល់ការងារ Web Development ។

Office and SharePoint 2010 Support

Visual Studio 2010 បានរួមបញ្ចូលនូវ project templates និង tools ដែលអ្នកអាចប្រើប្រាស់ដើម្បីបង្កើតនូវ Add-in សម្រាប់ Microsoft Office 2010 និង 2007 Microsoft Office system ។ មិនតែប៉ុណ្ណោះ SharePoint development គឺត្រូវ​បាន​កែលម្អយ៉ាងប្រសើរបំផុត យើងអាច create, edit, debug, package, deploy និង activate SharePoint projects ក្នុង Visual Studio បានភ្លាមៗផងដែរ ។
ចំពោះ Site deployment វិញគឺកាន់តែងាយស្រួលទៅទៀត ដោយគ្រាន់តែចុចនូវ Key F5  ។

Cloud Computing Accelerated

ក្នុង Visual Studio 2010 អ្នកអាចប្រើប្រាស់នូវ Windows Azure Tools ដើម្បីបង្កើតនូវ Scalable Web Application និង Services នៅលើ Windows Azure, Cloud Server របស់ Microsoft ។
សម្រាប់អ្នកដែលចង់ប្រើប្រាស់សាកល្បងនូវ Visual Studio 2010 សូមចូលទៅ Download ពី [http://msdn.microsoft.com/en-us/vstudio/default.aspx]

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review